គយ​ប្រជុំ និយាយ​ពី កម្រង​អត្ថបទ​នីតិវិធី​បញ្ចេញ​ទំនិញ​ពី​គយ និង​លទ្ធផល​ការសិក្សា​ប្រព័ន្ធ​តាមដាន​ទំនិញ​

ភ្នំពេញ: ​នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ៨:៣០​ព្រឹក នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ មាន​បើក​សិក្ខាសាលា ស្តីពី កម្រង​អត្ថបទ​នីតិវិធី​បញ្ចេញ​ទំនិញ​ពី​គយ និង​លទ្ធផល​ការសិក្សា​ប្រព័ន្ធ​តាមដាន​ទំនិញ ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​។​

​សេចក្តីប្រកាស​ព័ត៌មាន បង្ហាញថា សិក្ខាសាលា​នោះ បានធ្វើ​ឡើង ក្នុង​គោលបំណង​សំខាន់ៗ ចំនួន ៣​គឺ​៖ ទី​១.​ចែក​ផ្សាយ​នូវ​សៀវភៅ​កម្រង​អត្ថបទ ស្តីពី នីតិវិធី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ដែល​ទើបនឹង​បោះពុម្ព​រួច
​ទី​២.​ពិភាក្សា​លទ្ធផល​នៃ​ការសិក្សា​លើ​លទ្ធភាព នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប​តាមដាន​ទំនិញ ដែល​ដឹកជញ្ជូន​តាម​របប​គយ​ឆ្លងកាត់ និង​ទី​៣.​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គេហទំព័រ​ថ្មី​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

​សិក្ខាសាលា​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​តំណាង​ក្រសួង​នានា​នៃ​រាជរដ្ឋាភិបាល អាជ្ញាធរ​កំពង់ផែ ធុរជន​នាំចេញ​នាំចូល វិស័យ​ឯកជន​ពាក់ព័ន្ធ​ផ្សេងទៀត មន្ត្រី​គយ និង​រដ្ឋាករ ព្រមទាំង​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​ថ្លែង​ក្នុង​សុន្ទរកថា​បើក លោក​បណ្ឌិត គុណ ញឹម បាន​គូសបញ្ជាក់​អំពី​ផលប្រយោជន៍​នៃ​សៀវភៅ​កម្រង​អត្ថបទ ស្តីពី នីតិវិធី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ថា​ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់ ក្នុងចំណោម​យន្តការ​នានា ដើម្បី​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​របស់​ភាគី​ពាក់ព័ន្ធ ជាពិសេស​វិស័យ​ឯកជន អំ​ពីបទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​នានា ពាក់ព័ន្ធ​នឹង​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។

​ដោយឡែក លទ្ធផល​នៃ​ការសិក្សា​ប្រព័ន្ធ​តាមដាន​ទំនិញ (Cargo Tracking System) គឺជា​មូលដ្ឋានគ្រឹះ ដើម្បី​ឈានទៅ​អនុវត្ត​មុខងារ​ឆ្លងកាត់​របស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ ស្របតាម​ឧ​ត្ត​រ​មា​នុ​វត្ត​ន៍​អន្តជាតិ​ផង សំដៅ​លើកកម្ពស់​បន្ថែម​ទៀត​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​កម្ពុជា​។​

​នាឱកាស​នេះដែរ លោក​បណ្ឌិត គុណ ញឹម ក៏បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា ដែល​ទើបនឹង​ត្រូវបាន​កែលម្អ ឲ្យ​មាន​លក្ខណៈ​ទំនើប ដោយមាន​ព័ត៌មាន​សំបូរបែប ស្របតាម​ស្តង់ដារ​អន្តរជាតិ និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​សាធារណជន ជាពិសេស​គឺ​វិស័យ​ឯកជន​។​

​បន្ទាប់មក តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​អំពី​សៀវភៅ​កម្រង​អត្ថបទ ពាក់ព័ន្ធ​នឹង​មាតិកា ខ្លឹមសារ​អត្ថបទ អត្ថប្រយោជន៍ និង​របៀប​ស្វែងរក​ព័ត៌មាន​ក្នុង​អត្ថបទ​នោះ លទ្ធផល​នៃ​ការសិក្សា​ក្នុងដំណាក់កាល​ដំបូង​នៃ​ការសិក្សា​លើ​ប្រព័ន្ធ​តាមដាន​ទំនិញ (Cargo Tracking System) និង​លទ្ធភាព​នៃ​ការអនុវត្ត​ប្រព័ន្ធ​នេះ​នៅ​ក​ម្ព​ជា  ព្រមទាំង​ស្ថានភាព​នៃ​ការអនុវត្ត​នីតិវិធី​ឆ្លងកាត់​គយ​អាស៊ាន​នៅ​កម្ពុជា និង​ដំណើរការ​អភិវឌ្ឍ​មុខងារ​ឆ្លងកាត់​របស់​ប្រព័ន្ធ​អាស៊ី​គូ​ដា​៕