Cambodian Idol៖ គណកម្មការ​ស្ដាយ​នាង​តូច សុវត្ថិឌី ធារិកា


បេក្ខនារី សុវត្ថិឌី ធារីកា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ បានចាកចេញពីកម្មវីធី ទាំងមិនអស់ចិត្ត ពី​សំណាក់​អ្នក​គាំទ្រ និង​ជា​ពិសេស ពី​សំណាក់គណកម្មការ។
Cambodian Idol៖ គណកម្មការ​ស្ដាយ​នាង​តូច សុវត្ថិឌី ធារិកា

បេក្ខនារី សុវត្ថិឌី ធារីកា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត។ (រូបថតផ្តិតពីវីដេអូ)

ក្រោយពីបានឆ្លងកាត់ ជាច្រើនវគ្គ របស់កម្មវីធី ខេមបូឌៀន អាយឌល (Cambodian Idol) មក បេក្ខនារី សុវត្ថិឌី ធារិកា បានឈាន មកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័តទៅហើយ តែគួរឲ្យសោកស្តាយ ព្រោះនាង​តូច (ងារ​ដែល​អ្នកគាំទ្រហៅ) រូបនេះ មិនអាចមានវត្តមានបន្ត ក្នុងកម្មវីធីនេះតទៅទៀតឡើយ ដោយសារ​តែ​សម្លេង នៃការផ្ញើសារគាំទ្រ ទទួលបានតិចជាងគេ។

បេក្ខនារី ដែលមានសម្លេងហួសមាឌ វ័យ ១៧ ឆ្នាំ និងជាអ្នករស់នៅរាធានីភ្នំពេញរូបនេះ បានបញ្ចេញ​អស់​ពីសមត្ថភាព ក្នុងការបកស្រាយបទចម្រៀង ទៅតាមការតម្រូវ របស់កម្មវីធីនេះ។ នៅសប្តាហ៍ទី៨ នេះ នាង​តូច បានបកស្រាយចម្រៀងចំនួន ៣ បទ ពីរបទច្រៀងទោលចំនួនពីរបទ ទី១ នៅសុខៗ មានអារម្មណ៍​ចង់​យំ ទី២ភ្លៀង និងបទទី៣ ច្រៀងរួមជាមួយលោក ព្រាប សុវត្ថិ មានចំណងជើងថា ចប់ដោយគ្មានវាចារ ។

» កញ្ញា ឱក សុគន្ធកញ្ញា អ្នកចម្រៀងល្បី និងជាគណកម្មការមួយរូប ថ្លែងស្ដាយបេក្ខនារី ធារិកា៖

Cambodian Idol៖ គណកម្មការ​ស្ដាយ​នាង​តូច សុវត្ថិឌី ធារិកា

នៅពេលកំពុងបកស្រាយបទចម្រៀង បេក្ខនារីរូបនេះ បានទទួលការគាំទ្រ ពីសំណាក់ទស្សនិជនជាច្រើន និង​ក្រោយពេលបកស្រាយ ក៏មានការកោតសរសើរ ពីគណះកម្មការដែរ។ ប៉ុន្តែបន្ទាប់ពីប្រកាសលទ្ធផលរួច បាន​ធ្វើឲ្យអ្នកគាំទ្រខកចិត្ត និងសោកស្តាយ ចំពោះការចាកចេញរបស់នាង។ ជាងនេះទៅទៀតនោះ លទ្ធផល​នេះ បានធ្វើឲ្យគណះកម្មការ បញ្ចេញទឹកភ្នែករលីងរលោង តែខំទប់មិនឲ្យស្រក់ចុះ បញ្ជាក់ពីការ សោក​ស្តាយ​ចំពោះ បេក្ខនារីវ័យក្មេងរូបនេះ ៕


» ចង់ដឹងថា ធារិកា ច្រៀងបានប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម ដូចតទៅ៖