លោក យឹម សុវណ្ណ៖ ភស្តុតាងមានអស់ហើយ ជាពិសេសកាមេរ៉ា​សភា និងកាមេរ៉ាទូត​អូស្ត្រាលី

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹងថា នៅពេលនេះ​គណបក្ស​លោក​បាន​សរសេរ​លិខិត​ដាក់ថ្វាយ​ទៅកាន់​ព្រះមហាក្សត្រ ទៅកាន់​លោក ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី និង​បណ្ដា​អង្គទូត​នានា​នៅ​កម្ពុជា ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ​លើ​ករណី​ដែល​ជនដៃដល់​មួយក្រុម​បាន​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​ខ្លួន​។ លោក​បាន​អះអាងថា ភស្តុតាង​ស្តីពី​សកម្ម​ភាព​វាយ​ប្រហារ​លើ​អ្នក​តំណាង​រាស្ត្រ​ទាំងពីរ​រូប​របស់​សង្គ្រោះ​ជាតិ មានគ្រប់​គ្រាន់ហើយ ជាពិសេស​កាម៉េរារដ្ឋសភា កាម៉េរាទូត​អូស្ត្រាលី និង​ការ​ថត​តាមទួរសព្ទ​ដៃ។

ស្តាប់​ប្រសាសន៍​លោក យឹម សុវណ្ណ

​លោក យឹម សុវណ្ណ បង្ហើប​ឲ្យ​ដឹងថា លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ បើទោះជា​លោក កឹម សុខា ស្ថិតនៅ​ភាពស្ងាត់ស្ងៀម​យ៉ាងណាក្តី ។​

​កាលពី​ថ្ងៃទី​២៦ តុលា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវបាន​ជន​មិន​ស្គាល់មុខ​មួយក្រុម ព្រួត​គ្នា​ប្រើ​អំពើហិង្សា ខណៈដែល​តំណាងរាស្ត្រ​ទាំងពីរ​រូបនេះ ចេញពី​ប្រជុំ​ក្នុង​រដ្ឋសភា​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​