Q&A : តើ​មកពី​ហេតុអ្វី​បានជា​នាង​ខ្ញុំ​ឈ្លក់​វង្វេង​នឹង​ក្លិន​ទឹកអប់​បុរស​ខ្លាំង​ម្ល៉េះ ?​

Sanofi

​សំណួរ ៖ នាង​ខ្ញុំ​មានរឿង​ពិបាកចិត្ត​មួយ ទាក់ទង​ទៅនឹង​ទម្លាប់​ចម្លែក​របស់​ខ្លួនឯង ។ រឿង​នោះ​គឺ​នាង​ខ្ញុំ​ជាម​នុស្ស​ចូលចិត្ត​ក្លិន​ទឹកអប់​លាយ​ផ្សំ​នឹង​ក្លិន​ខ្លួន​របស់​បុរស ហើយ​ពេលដែល​នាង​ខ្ញុំ​ធុំក្លិន​នេះ​ហាក់បីដូចជា​ធ្វើឱ្យ​នាង​ខ្ញុំ​ក្លាយជា​មនុស្ស​បាត់បង់​ស្មារតី​ស្រូប​ហិតៗ រហូត​ទាល់តែ​ស្លុង អារម្មណ៍ ហើយ​ស្ទើរតែ​មិនបាន​ដឹងថា​ខ្លួនឯង​កំពុងតែ​ធ្វើ​អ្វី​ឡើយ ។ មាន​ពេល​មួយ​នោះ​មិត្តភក្តិ​បាន​នាំ​មិត្តភក្តិ​ប្រុស​មកជា​មួយ ហើយ​ចៃដន្យ​ធុំក្លិន​ទឹកអប់​ពី​ខ្លួន​របស់គេ​ក៏​ភ្លេចខ្លួន​ស្រូប​ហិត ។

លុះ​បានដឹងខ្លួន​ម្តងទៀត​ក៏​ខ្លួនឯង​ទៅ​នៅក្បែរ​គេ រហូត​ទាល់តែ​ជិត​កៀក​ទៅនឹង​កញ្ចឹងក​របស់គេ​ទៅ ហើយ​វា​ជា​រឿង​គួរឱ្យ​ខ្មាសអៀន​មែនទែន​ចង់​ឈប់​ធ្វើ​ដែរ ប៉ុន្តែ​វា​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​ជាងនេះទៀត​នោះ គឺ​ពេល​ទៅ​ដើរលេង​ក្លឹប​រួច​ផឹក​ស្រវឹង​អាការ​នេះ​កាន់តែ ពិបាក​គ្រប់គ្រង​ថែមទៀត ធ្លាប់​លង់ខ្លួន​ដល់​ថ្នាក់​ទៅ​គេង​ជាមួយ​ប្រុសៗ​ដែល​ទើបតែ​ស្គាល់គ្នា​ដោយ​មិនដឹង​ខ្លួន​ច្រើនដង​មកហើយ ។

ប៉ុន្តែ​អ្វីដែល​យ៉ាប់ បំផុត​នោះ គឺ​ក្រោយពី​មានអីៗ​ជាមួយ​បុរស​ដែល​ទៅជា​មួយ​ហើយ គេ​ចូលទៅ​ងូតទឹក​ក្លិនក្រអូប ដែល​ជាប់​ខ្លួនគេ​នោះ​រលាយបាត់​ភាព​ឈ្លក់​វង្វេង ដែល​នាង​ខ្ញុំ​មាន​ចំពោះ​គេ​ក៏​បាត់​ទៅតាម​ហ្នឹង​ដែរ ។ តើ​អាការ​បែបនេះ​កើតមក​ពីអ្វី ហើយ​នាង​ខ្ញុំ​គួរ តែ​ធ្វើ​ដូចម្តេច ?

​ចម្លើយ ៖ អាការ​ដូចដែល​អ្នក​បាន​រៀបរាប់​មកនេះ​វា​អាច​កើត​បណ្តាលមកពី​ចំណូលចិត្ត​ផ្ទាល់ខ្លួន​ដែលមាន​យូរ​មកហើយ ។ សាកល្បង​រំឭក​មើល​ឡើងវិញ​ថា តើ​អ្នក​ចាប់ផ្តើម​ឈ្លក់​វង្វេងវង្វាន់​ជាមួយនឹង​ការ​ស្រូប​ហិតក្លិន​ទឹកអប់​ជាប់​ខ្លួន​បុរស​តាំងពី​ពេលណា ? ហើយ​ហេតុអ្វី​បានជា​មាន អារម្មណ៍​ចូលចិត្ត​វា ? ការព្យាបាល​អាការ​បែបនេះ​មិនមែនជា​រឿង​ងាយ​ដោយ​គ្រាន់តែ​លេបថ្នាំ ហើយ​អាចជា​ដាច់​នោះទេ ។

សូម​ណែនាំ​ឱ្យ​អ្នក​ព្យាយាម​គ្រប់គ្រង​ស្មារតី​ខ្លួនឯង​ឱ្យ​មែនទែន​ហើយ អាច​សុំ​កិច្ច​អន្តរា​គម​ពី​មិត្តភក្តិ ដោយ​ត្រូវ​ឱ្យគេ​ជួយ​ដាស់តឿន​ស្មារតី​អ្នក​ពេលដែល​ឃើញ​អ្នក​ចាប់ផ្តើម​មាន​អាការ​ដូច​រៀបរាប់​ខាងលើ ។ ប្រសិនបើ​នៅតែ​មិនអាច​បំបាត់​ឱ្យ​ជា​បាន​អ្នក​អាច​សាកល្បង​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រោគ​ចិត្ត ព្រោះ​អាការ បែបនេះ​ជា​អា​ការដែល​កើតចេញពី​ផ្លូវចិត្ត ។

ប៉ុន្តែ​មិនត្រូវ​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំងពេក​រហូត​ប៉ះ​ផល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ហើយ​ភាវៈ​តានតឹង​ក្នុង អារម្មណ៍​នេះ​ថែមទាំង​អាច​ជះឥទ្ធិពល​ដល់​អាការ​អាចធ្វើឱ្យ​អាការ​កាន់តែ​ធ្ងន់​ថែម​ទៀតផង ៕

Related