បេប៊ី ជួបទុក្ខធំ ឪពុកបាត់បង់ជីវិត ដោយសារដួលដាច់ សរសៃឈាម កាលពីយប់មិញ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ប្រចាំកម្មវិធី «A1 ខនសឺត» របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី ពេលនេះបានជួបទុក្ខធំប៉ុនភ្នំ ដោយសារតែលោកឪពុក ជាទីស្រលាញ់របស់នាង បានស្លាប់ បាត់បង់ជីវិត កាលពីរាត្រីយប់មិញនេះ។

ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ ទាំងអារម្មណ៍ទុក្ខសោក នៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៥នេះ តារាស្រីរូបស្អាត ដែលធ្លាប់តែបង្ហាញស្នាមញញឹម ភាពរួសរាយរាក់ទាក់ កញ្ញា បេប៊ី បានប្រាប់ឲ្យ ដឹងថា ឪពុករបស់នាងបានទទួលមរណភាព កាលពីយប់ វេលាម៉ោង១២៖៣០នាទី ឈានចូលថ្ងៃទី២៧ ខែតុលានេះ ដោយសារតែជំងឺលើសឈាម ព្រោះថា កាលពីយប់មិញនេះ ឪពុកនាងបានដួលហើយ ធ្វើឲ្យដាច់សរសៃឈាម និងកកឈាមក្នុងខួរក្បាល មិនអាចជួយសង្គ្រោះបាន។

នាងនិយាយថា «ឪពុកខ្ញុំកាលពីយប់មិញនេះ បានដួល ហើយធ្វើឲ្យដាច់សរសៃឈាមស្លាប់ កាលពីយប់មិញ គឺជារឿងដែល នឹកស្មានមិនដល់ហើយ យើងក៏មិនដឹងពីមូលហេតុថា គាត់ (ឪពុក) ឡើងឈាមហើយដួលរហូត ដាច់សរសៃឈាម និងស្លាប់បែបនេះទេ ខ្ញុំសោកស្ដាយណាស់ ឃើញមុខគ្នាស្រស់ៗ ស្រាប់តែទៅបាត់តែម្ដង » ។

កញ្ញា បេប៊ី បានប្រាប់ឲ្យដឹងដោយខ្លីទៀតថា បច្ចុប្បន្នសពរបស់ឪពុក តម្កល់ធ្វើបុណ្យនៅផ្ទះ ម្តុំពោធិ៍ចិនតុង ហើយឪពុករបស់នាង មានវ័យ៥៩ឆ្នាំ និងមានមុខរបរជាមន្ត្រីយោធា ។

ជាមួយគ្នានេះ LookingTODAY ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារកញ្ញា បេប៊ី និងសូមឲ្យដួង វិញ្ញាណក្ខន្ធ លោកឪពុករបស់នាង បានទៅកាន់ត្រើយសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕