សិស្សានុសិស្ស ខេត្តស្វាយរៀង ទទួលបាន អំណោយសម្ភារ សិក្សាពីសប្បុរសជន

ភ្នំពេញ៖ ថ្មីៗនេះ លោក ហុង ឡុង ប្រធានខុទ្ទកាល័យ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាល នៅសាលាអនុវិទ្យាល័យ និងបឋមសិក្សាស្វាយតឿ ខេត្តស្វាយរៀង រួមជាមួយសមាជិក សមាជិការ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សមាជិកក្រុមប្រឹក្សា ក្រុងស្វាយរៀង លោក លោកស្រី មន្ត្រីការិយាល័យអប់រំ ក្រុងស្វាយរៀង ក្រុមប្រឹក្សាសង្កាត់ស្វាយតឿ និងតំណាងក្រុមហ៊ុន អ៊ីនធឺណិត ឌីជី សរុបចំនួន ៣៤០នាក់។

ក្នុងកម្មវិធីនោះសិស្សានុសិស្ស ដែលចូលរួមមានចំនួន ២៤១នាក់ ក្នុងម្នាក់ទទួលបាន សៀវភៅ ១០ក្បាល ប៉ិច ០២ដើម ខ្មៅដៃ ០១ដើម បន្ទាត់ ០១ដើម និងថវិកា ៥.០០០រៀល។ រីឯលោកគ្រូ អ្នកគ្រូ ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៣០.០០០រៀល និងអាណាព្យាបាលសិស្សានុសិស្សិ ១៩នាក់ ម្នាក់ៗទទួលបានថវិកា ១០.០០០រៀល។ ក្នុងចំណោមសិស្សសរុបទំាងអស់ ឌីជី ក៏បានរួមចំណែកជួយដល់ សិស្សចំនួន២០ នាក់ស្មើនឹង ២០កញ្ចប់ផងដែរ។

ក្នុងឱកាសនោះ លោកបានលើកឡើងផងដែរថា វិស័យអប់រំគឺជាកត្តាដ៏សំខាន់ មួយសម្រាប់មនុស្សគ្រប់រូប ហើយ យុវជនគ្រប់រូបក៏មាន សិទ្ធទទួលបានការអប់រំស្មើៗគ្នាដែរ។ លោកក៏បានសំណូមពរឲ្យមាតាបិតា សិស្សទាំងអស់ ត្រូវនាំកូន ទៅចុះឈ្មោះចូលរៀន ឲ្យបានគ្រប់ៗគ្នា៕

សិស្សានុសិស្ស ខេត្តស្វាយរៀង ទទួលបាន អំណោយសម្ភារ សិក្សាពីសប្បុរសជន

សិស្សានុសិស្ស ខេត្តស្វាយរៀង ទទួលបាន អំណោយសម្ភារ សិក្សាពីសប្បុរសជន

សិស្សានុសិស្ស ខេត្តស្វាយរៀង ទទួលបាន អំណោយសម្ភារ សិក្សាពីសប្បុរសជន