មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​កំពុង​ចូលរួម​មហាសន្និបាត​កីឡា​នៅ US

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​កំពុង​ចូលរួម​មហាសន្និបាត​កីឡា​នៅ US​។ មហាសន្និបាត​នៃ​សមាគម​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក (ANOC) ចាប់ផ្តើម​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​៣១​ខែតុលា​នៅក្នុង​ទីក្រុង Washington DC, សហរដ្ឋអាមេរិក​។

 គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ចំនួន​២០៥ ឬ​២០៥​ប្រទេស មកពី​ទូទាំង​ពិភពលោក​បាន និង​កំពុង​ចូលរួម​ប្រជុំ​នៅឯ​មហាសន្និបាត​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក (ANOC) នៅក្នុង​ទីក្រុង Washington DC, សហរដ្ឋអាមេរិក​។ នេះ​គឺជា​បញ្ជាក់​របស់លោក ខេន ហ្គា​ដា​ហ្វី ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ជាតិ​កម្ពុជា​។ លោក ខេន ហ្គា​ដា​ហ្វី និង​លោក វ៉ា​ត់ ចំរើន កំពុងមាន​វត្ត​មាននៅ​ក្នុង​មហាសន្និបាត​នៅក្នុង​សហរដ្ឋអាមេរិក​។ លោក ខេន ហ្គា​ដា​ហ្វី បាន​បន្តទៀតថា បើ​និយាយ​ពី​អ្នកចូលរួម​វិញ ពួកគេ​មាន​ចំនួន​១២០០​នាក់​។

​មហាសន្និបាត​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៅក្នុង​ទីក្រុង Washington DC, សហរដ្ឋអាមេរិក​កំពុង​ជជែក​គ្នា​លើ​ប្រធានបទ​ថា តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច​ជំរុញ​ចលនា​អូឡាំពិក​ឲ្យ​ទៅមុខ​បាន​លឿន និង​ឲ្យ​កាន់តែ​ប្រសើរឡើង​។

​លោក ខេន ហ្គា​ដា​ហ្វី បាន​បន្តទៀតថា មហាសន្និបាត​ខាងលើនេះ​នឹង​ផ្តល់​បទពិសោធន៍​កាន់តែច្រើន​ជូន​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ ហើយ​បន្ទាប់មក មន្ត្រី​ទាំងនោះ នឹង​ចែករម្លែក​បទពិសោធន៍​បន្តទៅ​កាន់​ក្រុម​កីឡាករ និង​ថ្នាក់ដឹកនាំ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​