កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ បង្ក្រាបមុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួន៤នាក់ នៅប្លុកតាន់ប៉ា

ភ្នំពេញៈ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ ដោយមានការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង៧ និង៤៥នាទី យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ បានបើកប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញា ប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅចំណុចឌឿងហែម ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ និងប្លុកតាន់ប៉ា ចំនួន៤នាក់ ដោយដកហូតថ្នាំញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន ។

មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ដោយទទួលបានព័ត៌មានស្តីពីសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចខាងលើ កម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការ និងធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជាក់ស្តែងតែម្តង។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួមមាន ១.ឈ្មោះ ខឹម គុយសៀ ហៅអាយួន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេខ៩៣ ផ្លូវ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ២.ឈ្មោះ ធី រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ៣.ឈ្មោះ ខឹម តឿ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនទីលំនៅមិនពិតប្រាកដ ៤.ឈ្មោះ អែម ពន្លឺ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងមាន:-ក្រាមពណ៏សថ្លា ចំនួន០១កញ្ចប់ធំ (ទំងន់០៣ជី) និង០១កញ្ចប់តូច -ម្សៅពណ៏សថ្លាចំនួន ០១កញ្ចប់តូច -សុីរាំងសម្រាប់ចាក់ ចំនួន៥១ -កន្រ្តៃចំនួន ០៩ -កូនកាំបិត ចំនួន០៣ -ទូរស័ព្ទ ចំនួន០១គ្រឿង -ដែកកេះ ចំនួន១០ -លុយ ៨០០០រៀល -តំបងឈេី ចំនួន០១ -ទីបដែក ចំនួន០៣ -ទឹកថ្នាំ សថ្លាចំនួន០៦ដបតូច -ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាធូដេ ពណ៏ប្រផេះ គ្មានស្លាកលេខ និងឧបករណ៏សម្រាប់សេពគ្រឿងញៀនមួយចំនួន។

ក្រោយបង្ក្រាបនិងចាប់ខ្លួនរួចមក ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕

កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ បង្ក្រាបមុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួន៤នាក់ នៅប្លុកតាន់ប៉ា

កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ បង្ក្រាបមុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ឃាត់ខ្លួន៤នាក់ នៅប្លុកតាន់ប៉ា