នាង Sulli គាំទ្រ ចំពោះការ វិលត្រឡប់មកវិញ របស់F(x)

កូរ៉េ៖ អតីតារាចម្រៀង សមាជិករបស់ f(x) នាង Sulli ថ្មីៗនេះ បានបង្ហាញពីការ គាំទ្ររបស់ខ្លួន ចំពោះIUក្នុងការ វិលត្រឡប់មកវិញ ជាមួយបទចម្រៀង អាល់ប៊ុមថ្មី របស់f(x)។

ព័ត៌មានពីAllkpop បានឲ្យដឹង នៅថ្ងៃទី២៧ខែតុលា ឆ្នាំ២០១៥នេះថា Sulli តារាសម្តែងវ័យ២១ឆ្នាំ ជាអតីតសមាជិក របស់ក្រុមចម្រៀង f(x) បានបង្ហោះនៅក្នុង Instagram របស់ខ្លួន បង្ហាញពីការគាំទ្រ ចំពោះIUជាមិត្តជិតស្និទ្ធ របស់នាង ក្នុងការវិលត្រឡប់មកវិញ ជាមួយចម្រៀងអាល់ប៊ុមថ្មី 4Walls ជាអាល់ប៊ុមថ្មី ទី៤របស់ f(x)។

ក្នុងនោះSulli បានបង្ហោះរូប២នាក់ ជាមួយIUនិងសរសេរ ជាភាសាអង់គ្លេសថា «ខ្ញុំក៏គាំទ្រf(x) ដែរ ខ្ញុំស្រឡាញ់IU ខ្ញុំស្រលាញ់ចម្រៀងទាំងអស់ របស់f(x) តែបទដែលខ្ញុំស្រឡាញ់ជាងគេ គឺ'Red Queen' សូមគាំទ្រចម្រៀង អាល់ថ្មីរបស់ IU ខ្ញុំស្រឡាញ់នាង» ។ សារនេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅតែមិនអស់ចិត្ត ដោយគិតថាស្រី ស្អាត Sulli ហាក់ដូចជា មិនសូវគាំទ្រក្រុមចម្រៀងទាំងមូល ចេញអាល់ប៊ុមថ្មី នៅថ្ងៃទី២៧ខែតុលានេះ ៕

នាង Sulli គាំទ្រ ចំពោះការ វិលត្រឡប់មកវិញ របស់F(x)

នាង Sulli គាំទ្រ ចំពោះការ វិលត្រឡប់មកវិញ របស់F(x)

នាង Sulli គាំទ្រ ចំពោះការ វិលត្រឡប់មកវិញ របស់F(x)