សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ចាំបាច់​នានា​លើ​ករណី​វាយ​អ្នកតំណាងរាស្ត្រ

លោក ញ៉យ ចំរើន (ឆ្វេង) និងលោក គង់ សភា ដែល​ទទួល​រងនូវការវាយ​ប្រហារយ៉ាងធ្ងន់​ធ្ងរកាលពី​ថ្ងៃទី​២៦ ខែតុលាប្រតិភូ​សហភាព​អឺរ៉ុប និង​ស្ថានទូត​នៃ​រដ្ឋ​ជា​សមាជិក​បាន​សម្តែង​ការព្រួយបារម្ភ​ទាក់ទង​នឹង​ការវាយប្រហារ​សមាជិក​សភា​ពីររូប​របស់​គណបក្ស​ប្រឆាំង គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ។

សហភាព​អឺរ៉ុប បាន​អំពាវនាវ​ដល់​អាជ្ញាធរ មាន​សម​ត្ថិ​កិច្ច​កម្ពុជា ឲ្យ​ចាត់វិធានការ​ចាំ​ចាប់​នានា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​របស់​អ្នកតំណាងរាស្ត្រ​ដែល​ត្រូវបាន​ជ្រើសតាំង​តាម​លទ្ធិប្រជាធិបតេយ្យ និង​ដើម្បី​យក​អ្នក​ប្រព្រឹត្តទៅ​កាត់ទោស​តាមផ្លូវ​ច្បាប់៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​