រដ្ឋសភាថ្កោលទោសចំពោះអំពើហឺង្សាដែលរំលាភលើអភ័យឯកសទ្ឋិតំណាងរាស្ត្រ និងស្នើ​ឲ្យ​សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនល្មើស – វិសាល

រាជធានីភ្នំពេញ៖ រដ្ឋសភា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើហឺង្សាដែលបណ្តាល​ឲ្យតំណាងរាស្រ្តពី២រូបមកពីគណបក្សសង្រ្គោះជាតិ របួសធ្ងន់ និងស្នើ​ឲ្យសមត្ថកិច្ច ចាត់វិធានការស្រាវជ្រាវ ចាប់ខ្លួនជនល្មើស មកផ្តន្ទាទោស។

សេចក្តីថ្លែងការណ៍របស់រដ្ឋសភា ដែលសារព័ត៏មានសេរី ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ បានលើកឡើងថា នៅថ្ងៃចន្ចទី២៦ ខែតុលា ឆ្នាំ២០១៥ នៅក្បែរវិមានរដ្ឋសភា តាមផ្លូវកែងស្ថានទូតអូស្ត្រាលី មានជនមិនស្គាស់មុខមួយក្រុម បានប្រើអំពើហឺង្សាវាយតំតំណាងរាស្ត្រ២រូប គឺលោក​ ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​លោក​ គង់ សុភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង បណ្តាលឲ្យរបួសជាទម្ងន់ និងបានធ្វើការបំផ្លិចបំផ្លាញរថយន្តរបស់លោកតំណាងរាស្ត្រទាំងពីររូបខូចខាតជាខ្លាំង។

រដ្ឋសភាថ្កោលទោសចំពោះអំពើហឺង្សាដែលរំលាភលើអភ័យឯកសទ្ឋិតំណាងរាស្ត្រ និងសូមស្នើ​ឲ្យអាជ្ញាធរមានសមត្ថកិច្ច រាជរដ្ឋាភិបាល ចាត់វិធានយ៉ាងអោយបានម៉ឹងម៉ាត់ ការស្រាវជ្រាវចាប់ខ្លួនជនល្មើស មកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឈលោក គង់ សភា និងលោក ញ៉យ ចំរើន ដែល​រង​របួស​ ក្រោយពី​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម នៅមុខវិមានរដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ដែល​រង​របួស​ ក្រោយពី​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម នៅមុខវិមានរដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥

រដ្ឋសភា