សង្គមស៊ីវិលថ្កោលទោសចំពោះអំពើហិង្សាទៅលើតំណាងរាស្រ្តកម្ពុជា – វាសនា

រាជធានីភ្នំពេញ៖ អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍រួម ដោយថ្កោលទោស​ចំពោះអំពើហិង្សាទៅលើតំណាងរាស្រ្ត នៅមុខរដ្ឋសភាជាតិ និងមុខរបងភូមិគ្រឺះរបស់លោកកឹម សុខា មេដឺកនាំគណបក្សជំនាស់។

សង្គមស៊ីវិលថ្កោលទោស​យ៉ាងដូច្នេះបានធ្វើ​ឡើង​ បន្ទាប់ពី​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ជាច្រើនពាន់​នាក់ បានជួបនាំគ្នាធ្វើ​បាតុកម្ម​មួយ នៅមុខ​វិមាន​រដ្ឋសភា ទាមទារឲ្យដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា​ ដោយពុំបាន​ជូនដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ ហើយក្រុមបាតុករទាំងនោះ បាន​វាយ​លើ​តំណាងរាស្ត្រ​២រូបមកពី​គណបក្ស​សង្គ្រោះ​ជាតិ បណ្តាល​ឲ្យ​របួសជាទម្ងន់ នៅមុខរដ្ឋសភាជាតិ កាលពីម្សិលមិញ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន២រូប ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម នៅមុខវិមានរដ្ឋសភា កាលពីម្សិលមិញនោះ គឺលោក​ គង់ សុភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ និង ​លោក​ ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម។

តំណាងរាស្ត្រ​ទាំងពីររូប ដែល​រង​របួស​ក្រោយពី​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម នៅមុខវិមានរដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ ត្រូវបានគណបក្សសង្គ្រោះជាតិ សម្រេចបញ្ជូនទៅព្យាបាល នៅក្រៅប្រទេសថៃ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ៕

សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល មានដូចខាងក្រោម ៖NGO271015Demonstrator2

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឈលោក គង់ សភា និងលោក ញ៉យ ចំរើន ដែល​រង​របួស​ ក្រោយពី​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម នៅមុខវិមានរដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ដែល​រង​របួស​ ក្រោយពី​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម នៅមុខវិមានរដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥

12046913_1220354667981830_4270590394190360679_n