រដ្ឋសភានឹងបន្ត​ សម័យប្រជុំលើកទី៥ នៅព្រឺកថ្ងៃសុក្រទី៣០តុលា – សីហា

រាជធានីភ្នំពេញ៖ យោង​តាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧​ខែតុលា​នេះ បានប្រកាសថា រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជានឹងបន្តបើកសម័យប្រជុំ រដ្ឋសភាលើកទី៥ នីតិកាលទី៥ នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥ នៅវេលាម៉ោង៨ៈ០០នាទីព្រឹក ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀបវារៈដូចតទៅ ៖

១-ការពិភាក្សានិងអនុម័តសេចក្ដីស្នើច្បាប់ ស្ដីពីការបោះឆ្មោតជ្រើរើសក្រុម ប្រឹក្សាឃុំ-សង្កាត់។

២-ការពិភាក្សា និងអនុម័តសេចក្ដីស្នើវិសោធនកម្មប្រការ៣ថ្មី ប្រការ៧ ថ្មីប្រការ៨ ប្រការ១០ថ្មី (ពីរ) ប្រការ ១៤ថ្មី ប្រការ២០ ប្រការ២១ ប្រការ២២ថ្មី ប្រការ៣១ថ្មី(ពីរ) ប្រការ៣៣ថ្មី ប្រការ៣៤ ប្រការ៣៦ថ្មី ប្រការ៣០ថ្មី ប្រការ៤០ថ្មី និងប្រការ៤៧ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕Natinal_fpmរដ្ឋ​សភា​