គ.ជ.បត្រៀមលក្ខណៈចុះឈ្មោះបោះឆ្នោតជាថ្មី ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ – សេង សិលា

NEC Election-FPMរាជធានីភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា គ.ជ.ប ត្រៀមលក្ខណៈក្នុងការរៀបចំ ចុះឈ្មោះអ្នកបោះឆ្នោតសាជាថ្មី ឡើងជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។

លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានថ្លែងឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត សាជាថ្មីឡើងវិញ ជូនប្រជាពលរដ្ឋ ប្រមាណ ១០លាននាក់ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ សម្រាប់ប្រើប្រាស់ក្នុង ការបោះឆ្នោតនាពេលខាងមុខ ក្នុងគោលដៅបង្កើតជំនឿទុកចិត្ត ដល់អ្នកបោះឆ្នោត និងភាគីពាក់ព័ន្ធនានា ដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោត ដោយស្មើភាព ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។

អនុប្រធាន គ.ជ.បរពនេះបានបញ្ជាក់ថា នេះជាលើកទី១ ហើយដែលកម្ពុជា មានការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕គ.ជ.ប