រដ្ឋាភិបាលបញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ជាបន្ទាន់ ​​ស្វែងរក​ឲ្យ​ឃើញ​ជនដៃដល់​ ដែលវាយ​អ្នកតំណាងរាស្ត្រ – សីហា

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលបញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ជាបន្ទាន់ ​​ស្វែងរក​ឲ្យ​ឃើញ​ជនដៃដល់​ និង​ចាប់​ជន​ដែលវាយ​អ្នកតំណាងរាស្ត្រទាំងនេះ មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។

​សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​២៧​តុលា​នេះ ដោយ​បានថ្កោលទោស​យ៉ាង​ម៉ឹងម៉ាត់​ ចំពោះ​អំពើ​បង្ក​របួសស្នាម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦​តុលា នៅមុខ​រដ្ឋសភា។ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បាន​ចាត់វិធានការ ដោយ​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​ជនដៃដល់ និង​ចាប់​ជន​ទាំងនេះ មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។

ក្នុង​សេចក្តីថ្លែងការណ៍​នោះ រាជរដ្ឋាភិបាល​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បានដឹង​បានឃើញ ឬ​មាន​ភស្តុតាង​ពាក់ព័ន្ធ​ករណី​បង្ក​របួសស្នាម​ខាងលើនេះ សូមមេត្តា​សហការ​ផ្តល់ព័ត៌មាន​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច​ក្នុង​ការជំរុញ​ស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​៕Gov'tDemonstrator1Demonstrator