​ក្រុម​អង់គ្លេស​៦ ដែល​​ឈ្នះ​ពាន​ League Cup ច្រើន​ជាង​គេ

​ក្រុម​អង់គ្លេស​៦ ដែល​​ឈ្នះ​ពាន​ League Cup ច្រើន​ជាង​គេ

Football League Cup ​ដែល​គេ​ហៅ​សាមញ្ញ​ថា​ League Cup ឬ​ហៅ​តាម​ឈ្មោះ​អ្នក​ឧបត្ថម្ភ​​ម្យ៉ាង​ទៀត​ថា Capital One Cup គឺ​ជា​ពាន​រង្វាន់​មួយ ដែល​​​មាន​ក្រុម​អង់គ្លេស និង​វែល​ចូល​រួម។ ពាន​មួយ​នេះ មាន​ក្រុម​ចំនួន​៩២​ ​ចូល​រួម​ប្រកួត ខណៈ​ដែល​២០​ក្រុម​មក​ពី​លីក​កំពូល​អង់គ្លេស​​ Premier League និង​៧២​ក្រុម​ផ្សេង​ទៀត​មក​ពី​លីក​លំដាប់​ក្រោមៗ។

 

​ក្រុម​អង់គ្លេស​៦ ដែល​​ឈ្នះ​ពាន​ League Cup ច្រើន​ជាង​គេ

 

រីឯ​ក្រុម​ម្ចាស់​ជើង​ឯក​គឺ​ Chelsea ​ដែល​បាន​យក​ឈ្នះ​លើ​ Tottenham Hotspur ២-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​ឆ្នាំ​២០១៥។ ប៉ុន្តែ​ប្រិយ​មិត្ត​មាន​ដឹង​ទេ​ថា តើ​ក្រុម​ណា​លើក​ពាន​រង្វាន់​មួយ​នេះ​ច្រើន​ជាង​គេ? ចង់​ដឹង​ សូម​ទស្សនា​ក្រុម​ទាំង​៦​ខាង​ក្រោម៖

 

១. Liverpool ឈ្នះ​៨​ដង៖ ឆ្នាំ ​(១៩៨១, ១៩៨២, ១៩៨៣, ១៩៨៤, ១៩៩៥, ២០០១, ២០០៣, ២០១២)

 

​ក្រុម​អង់គ្លេស​៦ ដែល​​ឈ្នះ​ពាន​ League Cup ច្រើន​ជាង​គេ

 

២. Aston Villa ឈ្នះ​៥​ដង៖ ឆ្នាំ​ (១៩៦១, ១៩៧៥, ១៩៧៧, ១៩៩៤, ១៩៩៦)

 

៣. Chelsea ឈ្នះ​៥​ដង៖ ឆ្នាំ (១៩៦៥, ១៩៩៨, ២០០៥, ២០០៧, ២០១៥)

 

​ក្រុម​អង់គ្លេស​៦ ដែល​​ឈ្នះ​ពាន​ League Cup ច្រើន​ជាង​គេ

 

៤. Manchester United ឈ្នះ​៤​ដង៖ ឆ្នាំ​(១៩៩២, ២០០៦, ២០០៩, ២០១០)

 

​ក្រុម​អង់គ្លេស​៦ ដែល​​ឈ្នះ​ពាន​ League Cup ច្រើន​ជាង​គេ

 

៥.  Tottenham Hotspur ឈ្នះ​៤ដង៖ ឆ្នាំ​(១៩៧១, ១៩៧៣, ១៩៩៩, ២០០៨)

 

​ក្រុម​អង់គ្លេស​៦ ដែល​​ឈ្នះ​ពាន​ League Cup ច្រើន​ជាង​គេ

 

៦. Nottingham Forest ឈ្នះ​៤ដង៖ ឆ្នាំ​(១៩៧៨, ១៩៧៩, ១៩៨៩, ១៩៩០)

 

​ចំណែក​ឯ​ក្រុម​ធំ​អង់គ្លេស​២​ទៀត ​មេឃ​ខៀវ​ Manchester City ធ្លាប់​ឈ្នះ​បាន​៣​ដង (១៩៧០, ១៩៧៦, ២០១៤) ខណៈ​ដែល​កាំភ្លើង​ធំ Arsenal ​លើក​​​​ពាន​នេះ​បាន​២ដង ​​នៅ​ឆ្នាំ(១៩៨៧, ១៩៩៣)៕

 

-ចុចអាន៖ Klopp ថា​​លទ្ធផល​ខក​ចិត្ត​ មិន​មែន​ជា​ទី​បញ្ចប់​ពិភពលោក​នេះ​ទេ

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ capitalonecup | wikipedia​