ព្រឹក​នេះ​មក​ដឹង​ត្រួស​ៗ ពី​ស្ពាន​ជ្រោយ​ចង្វារ​២ និង សួន​ព្រហ្ម​បាយ័ន​

ព្រឹក​នេះ​មក​ដឹង​ត្រួស​ៗ ពី​ស្ពាន​ជ្រោយ​ចង្វារ​២ និង សួន​ព្រហ្ម​បាយ័ន​

ស្ពាន​មិត្តភាព​កម្ពុជា-ចិន (ស្ពាន​ជ្រោយ​ចង្វារ​ ២) ជាស្ពាន​ដែល​ទើប​តែ​សម្ពោធ​ថ្មីៗ​ និង ​ជា​ស្ពាន​ដែល​​ប្រិយមិត្ត​ធ្លាប់​តែ​ជិះ​កាត់​ ។ ឥឡូវ​ព្រឹក​នេះ​ មក​ដឹង​ត្រួសៗ​ពី ស្ពាន​នេះ​ និង សួន​ព្រហ្ម​បាយ័ន​ម្ដង។
ឯក​ឧត្ដម​ ប៉ា ​សុជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ Sabay ថា​ ស្ពាន​ជ្រោយចង្វារ​ ២ នេះ​​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ថ្ងៃ​ពុធ ទី ២ ខែ ​វិច្ឆិកា ឆ្នាំ ​២០១១ ដែល​មាន​ប្រវែង ៧១៩​ម៉ែត្រ ចំណាយ​ពេល​សាង​សង់ ៣៨ ខែ និង​ ចំណាយ​ថវិកា​ប្រមាណ​ ២៧.៥០០.០០០ ដុល្លារ​អាមេរិក ដែល​ជា​កម្ចី​ឥណទាន​របស់​រដ្ឋាភិបាល​ចិន។ ស្ពាន​នេះ បាន​ដាក់​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ឆ្លង​កាត់​ជិត ១​ឆ្នាំ​មក​ហើយ។

 

 

ព្រឹក​នេះ​មក​ដឹង​ត្រួស​ៗ ពី​ស្ពាន​ជ្រោយ​ចង្វារ​២ និង សួន​ព្រហ្ម​បាយ័ន​

 
ឯក​ឧត្ដម​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ដោយ​ឡែក​ចម្លាក់​ព្រហ្ម​បាយ័ន ដែល​ស្ថិត​នៅ​ខាង​កើត​ស្ពាន​ភ្លោះ​វិញ បាន​សាង​សង់​ឡើង​តាម​លំនាំ​ដើម​ពី​ប្រាសាទ​បាយ័ន ​ក្នុង​ខេត្ត​សៀមរាប ធ្វើ​អំពី​ថ្ម​ភ្នំ​យក​ពី​ខេត្ត​ព្រះ​វិហារ កាត់​ឆ្លាក់​ដាប់​ជា​ដុំ​ៗ បន្តុប​លើ​គ្នា មាន​កម្ពស់ ៩,១៨ ម៉ែត្រ ទទឹង ៦,៣០ម៉ែត្រ។ រូប​ចម្លាក់​ព្រហ្ម​បាយ័ន តំណាង​ឲ្យ​ព្រះ​ភក្ត្រ​របស់​ព្រះ​លោកេស្វរៈ:​ ជា​ព្រះពោធិសត្វ នៃ​ពុទ្ធ​សាសនា​មហាយាន ដែល​មាន​មហាករុណា ចំពោះ​មនុស្ស​លោក​គ្រប់​ទិស​ទាំង ​៤ ដែល​ខ្មែរ​និយម​ហៅ​ថា ព្រហ្ម​បាយ័ន ឬ​ព្រហ្ម​មុខ​៤។ ព្រហ្ម​បាយ័ន មាន​ព្រះភ័ក្រ្ត​ញញឹម បែរ​ទៅ​រក​កូន​ចៅ​ខ្មែរ​គ្រប់​ទិស​ទី ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌ ៤ គឺ ​មេត្តា ករុណា មុទិតា ឧបេក្ខា។ ព្រហ្ម​វិហារធម៌​ទាំង​៤នេះ គឺ​ជា​មូលដ្ឋាន​សំខាន់ សម្រាប់​ស្ថាបនា​នូវ​សុខ​សន្តិភាព និង​វប្បធម៌​អហិង្សា​ក្នុង​សង្គម​ខ្មែរ ។

 

 

ព្រឹក​នេះ​មក​ដឹង​ត្រួស​ៗ ពី​ស្ពាន​ជ្រោយ​ចង្វារ​២ និង សួន​ព្រហ្ម​បាយ័ន​

 

 

​ស្ពាន​មិត្តភាព​កម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) និង សួន​ច្បារ​នៅ​ត្រើយ​​ទាំង​ពីរ​ ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២២ ខែ​តុលា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​របស់ សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៕

 

 

អត្ថបទ៖ ណេង ណេង