WHO៖ សាច់​ជ្រូក សាច់​ក្រក​ ប្រហិត​​ហតដក អាច​បង្ក​ជា​ជំងឺ​មហារីក​

WHO៖ សាច់​ជ្រូក សាច់​ក្រក​ ប្រហិត​​ហតដក អាច​បង្ក​ជា​ជំងឺ​មហារីក​

សាច់​ក្រក សាច់​ជ្រូក ប្រហិត​​ហត​ដក អាច​​​វិវឌ្ឍ​និង​បម្លែង​សារធាតុ​ធ្វើ​​​ឲ្យ​កើត​ជំងឺ​មហារីក​​​ប្រភេទ​មួយ​ចំនួន​បាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សេចក្ដី​រាយការណ៍​​អង្គការ​សុខភាព​ពិភព​លោក​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។

 

WHO៖ សាច់​ជ្រូក សាច់​ក្រក​ ប្រហិត​​ហតដក អាច​បង្ក​ជា​ជំងឺ​មហារីក​
 

 

តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC របាយការណ៍​​​ពី​ទី​ភ្នាក់​ងារ​​ស្រាវជ្រាវ​ជំងឺ​មហារីក​អន្តរជាតិ​នៃ​ (WHO) ​​បាន​ចាត់​ថ្នាក់​​ប្រភេទ​សាច់​បម្លែង​ (សាច់​ជ្រូក សាច់​ក្រក ប្រហិត​​ហត​ដក) ជា​​​​ថ្នាក់​​ដែល​បង្ក​ជា​ជំងឺ​មហារីក​ដូច​ថ្នាំ​ជក់​ដែរ។ សាច់​ទាំង​នោះ​បើ​ញ៉ាំ​ច្រើន​នឹង​​បង្ក​​ជា​ជំងឺ​មហារីក​ពោះ​វៀន​ធំ​បាន។ ការ​ចាត់​ថ្នាក់​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន។ ​​​

ការ​បរិភោគ​បណ្ដា​អាហារ​ជា​សាច់​បម្លែង​ខាង​លើ​ បរិមាណ​ ៥០​ក្រាម ក្នុង​មួយ​ថ្ងៃ គឺ​​មាន​ឥទ្ធិពល​បង្ក​ជា​​ការ​វិវឌ្ឍ​​មហារីក​ពោះវៀន​ធំ​១៨​ភាគ​រយ។ ជា​មួយ​គ្នា​នេះ​បណ្ដា​សាច់​ក្រហម​ សម្រាប់​​ធ្វើ​ជា​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​​​​ក៏​អាច​បង្ក​ជា​ជំងឺ​មហារីក​លើ​ផ្នែក​សរីរាង្គ​​​ក្រពេញ​​និង​ក្រពេញ​ប្រូស្តាត​​ផង​ដែរ។​

 

WHO៖ សាច់​ជ្រូក សាច់​ក្រក​ ប្រហិត​​ហតដក អាច​បង្ក​ជា​ជំងឺ​មហារីក​
 

សាច់​​ប្រភេទ​ទាំង​នោះ​​ត្រូវ​បាន​អ្នក​ជំនាញ​​លើក​ឡើង​ថា​ វា​​​បម្លែង​ជា​​​សមាសធាតុ​គីមី​មួយ​ចំនួន​តាម​រយៈ​ការ​ចម្អិន។ របៀប​ចម្អិន​ដូច​ជា​ការ​អាំង​សាច់​ជា​ដើម​​ជា​ដើម​ហេតុ​នៃ​ការ​បង្ក​ឲ្យ​មាន​ការ​វិវឌ្ឍ​ជំងឺ​មហារីក​។​

 

វិទ្យាស្ថាន​ស្រាវជ្រាវ​​ជំងឺ​មហារីក​របស់​​ប្រទេស​អង់គ្លេស​ក៏​បាន​ឯកភាព​នឹង​សេចក្ដី​រាយការណ៍​ខាង​លើ និង​គាំ​ទ្រ​ឲ្យ​បន្ថយ​ការ​បរិភោគ​សាច់​បម្លែង​និង​សាច់​ក្រហម​ទាំង​នោះ។

 

WHO៖ សាច់​ជ្រូក សាច់​ក្រក​ ប្រហិត​​ហតដក អាច​បង្ក​ជា​ជំងឺ​មហារីក​
 

 

ទោះ​ជា​យ៉ាង​ណា​​របាយការណ៍​ខាង​លើ​មិន​បាន​​បញ្ជាក់​ថា​ ត្រូវ​បញ្ឈប់​ការ​ញ៉ាំ​សាច់​​ទាំង​អស់​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ​Kurt Straif អ្នក​ជំនាញ​ពី​ WHO បាន​លើក​ឡើង​ការ​វិវឌ្ឍ​​នៃ​ជំងឺ​មហារីក​ គឺ​វា​អាស្រ័យ​លើ​បរិមាណ​​នៃ​ការ​ប្រើ​ប្រាស់​សាច់​​​ទាំង​នោះ។ តាម​អង្គការ​សុខភាព​​ពិភព​លោក​ ​របាយ​ការណ៍​ខាង​លើ​នឹង​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជុំ​វិញ​ពិភព​លោក​កម្រិត​នូវ​​របប​អាហារ​ជាតិ​សាច់​​របស់​​ពួក​គេ​ឲ្យ​​មាន​តុល្យ​ភាព៕​

 

WHO៖ សាច់​ជ្រូក សាច់​ក្រក​ ប្រហិត​​ហតដក អាច​បង្ក​ជា​ជំងឺ​មហារីក​
 

WHO៖ សាច់​ជ្រូក សាច់​ក្រក​ ប្រហិត​​ហតដក អាច​បង្ក​ជា​ជំងឺ​មហារីក​
 

ចុចអាន៖ អ្នក​ធ្វើ និង​អ្នក​បរិភោគ​សាច់​​​ឆ្កែឆ្កួត អ្នក​ណា​ងាយ​ឆ្លង​ជំងឺ​ជាង?

ចុចអាន៖ សម្ល​ឆ្នាំង​យក្ស​ ១ឆ្នាំង​​អាច​ញ៉ាំ​បាន​មនុស្ស​១ម៉ឺន​នាក់

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, reuters​

​​​​​​​