ស្រទន់​មន្ត​ស្នេហ៍ (ភាគទី២៩) ចូល​ដល់​ពណ្ណរី និងភីរៈ​ម្ដង!


ស្រទន់​មន្ត​ស្នេហ៍ (ភាគទី២៩) ចូល​ដល់​ពណ្ណរី និងភីរៈ​ម្ដង!

ភាគទី​២៩

«កោត​ណាស់! បង​ឯង​ក៏​ចេះ​ជើង​មួយ​ជាន់​ទូក​ពីរ​ដែរ!»
នាង​ហា​មាត់​បន្ទោស​ភ្លាម៖
«ឯង​ឡប់​ហើយ​ពណ្ណរី! ខ្សែ​ដៃ​នោះ​បង​មិន​បាន​យក​ទេ បង​យក​ទៅ​សង​គាត់​រួចរាល់​ហើយ!»

ពណ្ណរី​នៅ​ស្ងៀម​ តែ​មិន​ទាន់​បាត់​ក្រញូវ​នៅ​ឡើយ បងស្រី​ពន្យល់​មក​ទៀត៖
«បង​ស្គាល់​បង​យស់​យូរហើយ តាំង​ពី​ជំនាន់​នៅ​មណ្ឌល​ជាមួយគ្នា! គាត់​ត្រូវ​បាន​គ្រួសារ​អ្នក​មាន​នោះ​យក​ទៅ យើង​ក៏​បាត់​ដំណឹង​គ្នា​រហូត​មក! ច្រើន​ឆ្នាំ​មកនេះ​ បង​ទុក​គាត់​ដូចជា​បងប្រុស​ម្នាក់​ គ្មាន​ទេ​ស្នេហា​ស្អី​គេ​នោះ!!»
ពណ្ណរី​នៅ​តែ​ក្រញូវ​មិន​សុខ​ចិត្ត តែ​ហាក់​បី​ដូច​ជា​កំពុងតែ​ផ្ទៀង​ស្ដាប់​ពាក្យ​បកស្រាយ​របស់​នាង​ ដូច្នេះ​ហើយ​បាន​ជា​ស្រទន់​ពោល​បន្ត៖
«ចិត្ត​បង​មាន​តែ​ដេត ​ភូមិន្ទ! គ្មាន​អ្នក​ណា​ល្អ​ជាង​គាត​ទៀត​នោះ​ទេ!»

ពៅ​ ពណ្ណរី​លូកដៃ​មក​រក​បងស្រី ​ហើយ​ចាប់​អង្រួន​រាងកាយ​ស្រទន់​រំអុក​រំអួយ​យក​តែ​ម្ដង៖
«អ៊ីចឹង​ចាំ​អី​ទៀត? បង​ឯង​រក​ឱកាស​ឱ្យ​ខ្ញុំ​បាន​ជួប​គេ​ទៅ?!»
ស្រទន់​បើក​ភ្នែក​ធំៗ​ហួស​ចិត្ត​ដែល​ពណ្ណរី​ចេះ​នឹកឃើញ​ស្នើ​សុំ​របៀប​នេះ។
នាង​និយាយ​លេងសើច​បន្លំ​មែន៖
«ដែល​មាន​អី ស្រី​ស្អាត​របស់​បង​ទៅ​ចង់​ជួប​មនុស្ស​ប្រុស​មុន​នោះ! នាយ​នោះ​មានអី​អស្ចារ្យ​ទៅ​អ្ហះ?!»
«មិន​អស្ចារ្យ​សម្រាប់​បង​ឯង តែ​សម្រាប់​ពៅ​ គឺ​គេ​អស្ចារ្យ​ណាស់! បើ​បង​ឯង​នឹង​គេ​ស្និទ្ធ​គ្នា​ ដូច​បង​ប្រុស​ប្អូន​ស្រី រឿង​អី​បង្កើត​ឱកាស​ចៃដន្យ​ឱ្យ​គេ​មិន​បាន?! បង​ឯង​ខ​ល​ហៅ​គេ​មក​​​ញ៉ាំ​បាយ​ផ្ទះ​យើង​ម្ដង​មក​ណា៎!»

ស្រទន់​ស្ដាប់​ចប់​ស្រពោន​ពេញ​កែវភ្នែក​ទាំង​សង ព្រោះ​សម្ដី​ពណ្ណរី​ធ្វើ​ឱ្យ​នាង​នឹក​ឃើញ​ទៅ​ដល់​រឿងរ៉ាវ​ដែល​ប៊ី​ទើបនឹង​ បង្ក​ឡើង​កាល​ពី​ម្សិល នៅ​តែ​ជាប់ជំពាក់​មិន​ទាន់​ដាច់​ស្រេច​ផង។ អ្នកផ្ទះ​នោះ​ទៀត​សោត អ្នក​ណា​មិន​ដឹង​បាន​ប្រើ​ទូរសព្ទ​ដៃ​របស់​បង​យស់​បោក​នាង​ឱ្យ​ទៅ​កាន់​ ចម្ការ​ បង្ក​រឿង​ចម្រូងចម្រាស​សឹង​តែ​ស្រាយ​អ្វី​មិន​ចេញ សឹងតែ​ត្រូវ​បាត់បង់​សង្សារ​បណ្ដូរ​ចិត្ត​ទៅ​ទៀត។
សំឡេង​ពណ្ណរី​លាន់​មក​កាត់​ផ្ដាច់​ការ​រិះគិត​របស់​ស្រទន់៖
«ប៉ុណ្ណឹង​បង​ឯង​ធ្វើ​មិន​បាន​ អ៊ីចឹង​មក​អួត​ថា​គិត​ប្អូន ​ស្រលាញ់​ប្អូន?!» […]

 

ចុចអានភាគទី២៩ទាំងស្រុង!

ស្រទន់​មន្ត​ស្នេហ៍ (ភាគទី២៩) ចូល​ដល់​ពណ្ណរី និងភីរៈ​ម្ដង!

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ