តារា​ចម្រៀង​តៃវ៉ាន់​ Show Luo ​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង MV របស់ G-Dragon


តារា​ចម្រៀង​តៃវ៉ាន់​ Show Luo ​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង MV របស់ G-Dragon

វីដេអូ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង​ល្បី Show Luo ​មក​ពី​តៃវ៉ាន់​មាន​ចំណុច​ច្រើន​ដូច​ទៅ​នឹង​ MV របស់​តារា​ចម្រៀង​មក​ពី​ប្រទេស​កូរ៉េ។

 

តារា​ចម្រៀង​តៃវ៉ាន់​ Show Luo ​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង MV របស់ G-Dragon

 

ថ្ងៃ​ទី ២៦ ខែ​តុលា តារា​ចម្រៀង​តៃវ៉ាន់ Show Luo បាន​បញ្ចេញ​បទ​​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា “Let Go”។ តារា​ចម្រៀង​វ័យ ៣៦ ឆ្នាំ​បាន​ចែក​រំលែក​ថា “កាល​ពី​នៅ​ក្មេង ខ្ញុំ​ជា​ក្មេង​ដ៏​ធាត់​ម្នាក់ និង​តែង​តែ​ត្រូវ​គេ​ធ្វើ​បាប​ជា​និច្ច​ដោយ​សារ​តែ​រូប​សម្បត្តិ​របស់​ខ្ញុំ។ ដោយ​សារ​ហេតុនេះ ខ្ញុំ​យល់​ពី​អារម្មណ៍​អ្នក​ដែល​ឆ្លង​កាត់​រឿង​ដូច​នេះ”។ Show Lou សង្ឃឹម​ថា​បទ​ចម្រៀង​មួយ​នេះ នឹង​នាំ​មក​នូវ​សារ​វិជ្ជមាន​មួយ​ដល់​មនុស្ស​ទូទៅ​នៅ​ក្នុង​សង្គម។

 

យ៉ាងណាមិញ ចេញ​ផ្សាយ​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង វីដេអូ​ចម្រៀង “Let Go” របស់ Show Luo ត្រូវ​គេ​ចោទ​ថា​បាន​លួច​គំនិត​ពី G-Dragon និង Big Bang ដូច​ជា “Heart Breaker”និង “Fantastic Baby”។

 

យ៉ាងណាក៏ដោយ ក៏​នៅ​មាន​មតិ​មួយ​ចំនួន​ចេញ​មក​ការពារ Show Luo។ ពួក​គេ​បាន​លើក​ឡើង​ថា ដោយ​សារ​បទ​ចម្រៀង​របស់​តារា​ចម្រៀង​រូប​នេះ និយាយ​ពី​ការ​រើស​អើង ដូច​នេះ ការ​ប្រើ​ប្រាស់​របាំង​មុខ​សម្រាប់​ជន​អាក្រក់ និង​មុខ​ត្រូវ​លាប​ខ្មៅ​សម្រាប់​អ្នក​ខ្សត់​ខ្សោយ​​ត្រូវ​គេ​ធ្វើ​បាប​ជា​រឿង​សម​ហេតុផល។

 

មក​ដល់​ពេល​នេះ​ទាំង​ភាគី Show Luo និង G-Dragon មិន​ទាន់​បាន​ចេញ​មុខ​មក​និយាយ​ពី​រឿង​នេះ​ទេ។

 

តារា​ចម្រៀង​តៃវ៉ាន់​ Show Luo ​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង MV របស់ G-Dragon

 

តារា​ចម្រៀង​តៃវ៉ាន់​ Show Luo ​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង MV របស់ G-Dragon

 

តារា​ចម្រៀង​តៃវ៉ាន់​ Show Luo ​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង MV របស់ G-Dragon

 

តារា​ចម្រៀង​តៃវ៉ាន់​ Show Luo ​ត្រូវ​គេ​ចោទ​ថា​លួច​ចម្លង MV របស់ G-Dragon

 

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ថា​ជា​ការ​ចម្លង​ពិត​ឬ​យ៉ាង​ណា ​សូម​ទស្សនា​វីដេអូ​ចម្រៀង​ទាំង​ពីរ​បទ​ខាង​ក្រោម​នេះ​តែ​ម្ដង៖

“Let Go” របស់ Show Luo៖

 

“Heartbreaker” របស់ G-Dragon៖

ចុចអាន៖ចម្រៀង​ KPOP ល្បី​ៗ​ពី​ឆ្នាំ​២០០៨ ដែល​បទ​ថ្មី​ៗ​ល្បី​មិន​ដល់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ sina