តារា​​ចម្រៀង៥​រូប​ដែល​​ជោគជ័យ​ខ្លាំង ក្រោយ​ធ្លាក់​ពី “American Idol”


តារា​​ចម្រៀង៥​រូប​ដែល​​ជោគជ័យ​ខ្លាំង ក្រោយ​ធ្លាក់​ពី “American Idol”

កម្មវិធី “American Idol” បាន​បិទ​ទ្វារ​ជា​ស្ថាពរ​ត្រឹម​រដូវ​កាល​ទី​១៥ នៅ​ឆ្នាំ​២០១៥​នេះ ក៏​ប៉ុន្តែ​គេ​អាច​និយាយ​បាន​ថា​កម្មវិធី​នេះ​ជា​កម្មវិធី​ដែល​ផលិត​បាន​តារា​ចម្រៀង​ជោគជ័យ​ច្រើន​បំផុត​ក្នុង​ពិភព​សិល្បៈ​អាមេរិក។ Kelly Clarkson, Carrie Underwood និង Jordin Sparks សុទ្ធ​ជា​តារា​ចម្រៀង​ជោគជ័យ​ក្រោយ​ក្លាយ​ជា​ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី​នេះ។​

 

ទោះ​យ៉ាង​ណា​បេក្ខជន​ដែល​អាច​ទទួល​បាន​ជោគជ័យ​ក្រោយ​ចប់​កម្មវិធី ​មិន​ប្រាកដ​ថា​ជា​ម្ចាស់​ជយលាភី​លេខ​មួយ​ទាំង​អស់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​បេក្ខជន​ខ្លះ​ដែល​ជាប់​លេខ​ ២ លេខ ៣ ឬ​លេខ​៦ គឺ​អាច​ទទួល​បាន​ជោគជ័យ​ខ្លាំង​ជាង​ម្ចាស់​ជយលាភី​លេខ​មួយ​ទៅ​ទៀត។​

 

តារា​​ចម្រៀង៥​រូប​ដែល​​ជោគជ័យ​ខ្លាំង ក្រោយ​ធ្លាក់​ពី “American Idol”

 

Jennifer Hudson

 

តារា​​ចម្រៀង៥​រូប​ដែល​​ជោគជ័យ​ខ្លាំង ក្រោយ​ធ្លាក់​ពី “American Idol”

 

មិន​ទទួល​បាន​ជយលាភី​ក្នុង​នៅ “American Idol” ក៏​ពិត​មែន ប៉ុន្តែ​ Jennifer Hudson បាន​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​មួយ​រូប និង​បាន​ឈ្នះ​ពាន​រង្វាន់ Oscar សម្រាប់​ការ​សម្ដែង​របស់​នាង​ក្នុង​រឿង “Dream Girls”។ Hudson បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ការ​ប្រឡង​ “American Idol” រដូវ​កាល​ទី​៣ តែ​ភាព​ជោគជ័យ​របស់​នាង​មិន​បាន​បញ្ចប់​ត្រឹម​នោះ​ឡើយ។ តារា​វ័យ ៣៤ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​តារា​ជួរ​មុខ​ទាំង​ផ្នែក​ចម្រៀង​និង​សម្ដែង ដោយ​ធ្លាប់​លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន​ដូច​ជា “The Secret Life of Bees,” “Winnie Mandela” និង “Sex and the City” ខណៈ​ដែល​បទ​ចម្រៀង​ល្បី​ៗ​របស់​នាង​មាន “Spotlight”, “You Will” និង​ចុង​ក្រោយ​បទ “Trouble” ដែល​ច្រៀង​ជាមួយ Iggy Azalea។

 

Adam Lambert

 

តារា​​ចម្រៀង៥​រូប​ដែល​​ជោគជ័យ​ខ្លាំង ក្រោយ​ធ្លាក់​ពី “American Idol”

 

តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ Adam Lambert បាន​បន្ត​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ក្រោយ​ចប់​កម្មវិធី “American Idol” ដោយ​ទទួល​បាន​ជយលាភី​លេខ​ពីរ​ក្នុង​រដូវ​កាល​ទី​៨។ មាន​បទ​ល្បី​ៗ​ដូច​ជា “For Your Entertainment,” “If I Had You” និង “Whataya Want from Me?” Adam បាន​ចេញ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក​ជាមួយ​ក្រុម​តន្ត្រី​រ៉ក់​អង់គ្លេស Queen ហើយ​ក៏​ធ្លាប់​លេច​មុខ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​តាម​ទូរទស្សន៍​មួយ​ចំនួន​ដែរ​ដូច​ជា “Glee”។ អាល់ប៊ុម​ទី​ពីរ​របស់​គេ “Trespassing” បាន​ឡើង​ដល់​ចំណាត់ថ្នាក់​លេខ​មួយ​លើ​តារាង Billboard 200។

 

Kellie Pickler

 

តារា​​ចម្រៀង៥​រូប​ដែល​​ជោគជ័យ​ខ្លាំង ក្រោយ​ធ្លាក់​ពី “American Idol”

 

Kellie Pickler បាន​ចាក​ចេញ​ពី​កម្មវិធី “American Idol” រដូវ​កាល​ទី​៥ ដោយ​ជាប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៦។ ទោះ​យ៉ាង​ណា​ នាង​បាន​រក្សា​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ដោយ​ការ​ចេញ​អាល់ប៊ុម​ចម្រៀង​ចង្វាក់ Country ជោគជ័យ ជា​ច្រើន​ដូច​ជា “Small Town Girl” និង “100 Proof”។ Pickler ក៏​បាន​ចូល​ប្រឡង​ក្នុង​កម្មវិធី “Dancing with the Stars” របស់​ប៉ុស្តិ៍ ABC ផង​ដែរ។

 

Chris Daughtry

 

តារា​​ចម្រៀង៥​រូប​ដែល​​ជោគជ័យ​ខ្លាំង ក្រោយ​ធ្លាក់​ពី “American Idol”

 

Chris Daughtry បាន​ជាប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​រដូវ​កាល​ទី​៥ នៃ “American Idol” ប៉ុន្តែ​​គេ​បាន​ទទួល​ជោគជ័យ​ខ្លាំង​ជាង Taylor Hicks ដែល​ទទួល​បាន​ជយលាភី​លេខ​មួយ​នៅ​រដូវ​កាល​នោះ​ទៅ​ទៀត។ Daughtry បាន​បង្កើត​ក្រុម​តន្ត្រី​មួយ និង​បាន​ចេញ​បទ​ចម្រៀង​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា “Over You” , “Waiting for Superman” និង “It’s Not Over”។ តារា​ចម្រៀង​និង​អ្នក​និពន្ធ​ចម្រៀង​រូប​នេះ បាន​ចាប់​ផ្ដើម​ចូល​សម្ដែង​រឿង តាម​រយៈ​ខ្សែ​ភាពយន្ត “Studio City” របស់​ផលិតកម្ម Fox។

 

David Archuleta

 

តារា​​ចម្រៀង៥​រូប​ដែល​​ជោគជ័យ​ខ្លាំង ក្រោយ​ធ្លាក់​ពី “American Idol”

 

តាំង​ពី​ចុះ​បំពេញ​ការងារ​សាសនា​​រយៈ​ពេល​២​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១២​មក David Archuleta មិន​ទាន់​បាន​ផលិត​បទ​ចម្រៀង​ថ្មី​ៗ​ទៀត​នៅ​​ឡើយ។ ទោះ​យ៉ាង​ណា​មុន​ការ​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​នេះ Archuleta បាន​ក្លាយ​ជា​កំពូល​តារា​មួយ​រូប​ក្នុង​ដួង​ចិត្ត​ទស្សនិកជន​​​ដោយ​បាន​ក្លាយ​ជា​បេក្ខជន​វ័យ​ក្មេង​បំផុត (១៦ឆ្នាំ) ​ក្នុង​កម្មវិធី “American Idol” រដូវ​កាល​ទី​៧ និង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២។ ក្រោយ​ចប់​កម្មវិធី តារា​វ័យ ២៤ឆ្នាំ​រូប​នេះ​បាន​ចេញ​បទ​ចម្រៀង​ល្បី​មួយ​បទ​ គឺ​បទ “Crush” ដែល​បាន​ឡើង​ដល់​ចំណាត់ថ្នាក់​លេខ​ពីរ​លើ​តារាង Billboard 200 នៅ​ឆ្នាំ​២០០៨ ៕​

 

ចុចអាន៖កំពូល​តារា​ម៉ូដែល​ពិភព​លោក​ ៥រូប​ដែល​ទទួល​​ជោគជ័យ​ទាំង​មាន​កម្ពស់​​មិន​ត្រូវស្តង់ដារ​

ចុចអាន៖ស្ទើរ​មិន​ជឿ​ថា​តារា​​​អាស៊ី​និងតារា​ហូលីវូដ​​ទាំង​នេះ​មាន​អាយុ​ស្រករ​គ្នា

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ nydailynews