ប្រភេទទម្ងន់ជាច្រើនបានបញ្ចប់

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ជើងឯក​ជាតិ​ឆ្នាំ​២០១៥​គិត​ត្រឹម​ថ្ងៃទី​២៧​ តុលា​បានបញ្ចប់​ចំនួន​២៤​ប្រភេទ​ទម្ងន់​ហើយ​នេះ​បើ​គិត​ទាំង​ក្របខ័ណ្ឌ ក​-១ និង ក​-២ ។​

​    ​នៅសល់តែ ៧ ប្រភេទ​ទម្ងន់​ទាំង​ក្របខ័ណ្ឌ ក​-១ និង ក​-២​ទៀត​ប៉ុណ្ណោះ​ការប្រកួត​នឹងត្រូវ​បញ្ចប់​ហើយ ។​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​ការប្រកួត​ឆ្នាំនេះ​ស្ថិតិ​អ្នករបួស​ ក្រៅពី​បាក់ជើង​ម្នាក់ និង បាក់ដៃ​ម្នាក់​នោះ​គ្មានអ្វី​គួរ​ឲ្យ​កត់សំគាល់​នោះទេ​ព្រោះ​មានការ​ថយចុះ​ ច្រើន ។​

​    ​សមាគម​ប្រដាល់​ក្រសួង​មហា​ផ្ទឿ​គេ​សង្កេតឃើញថា​រកបាន​មេដាយមាស​ច្រើនជាងគេ​បន្ទាប់មក​ក្រសួង​ការ​ពារ​ជាតិ ។​