ពិធីប្រណាំងទូក និងបណ្តែតប្រទីប ប្រារព្វធ្វើ នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃ១៥កើតខែភទ្របទព.ស២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៥នេះខេត្តកំពង់ចាម បានប្រារព្ធនូវពិធីប្រណាំងទូកដោយមាន ការបណ្តែតប្រទីបនិងបាញ់កាំជ្រួចនាពេលរាត្រីដើម្បីអបអរសាទរបុណ្យចេញ ព្រះវស្សា ដែល ឈានចូលមកដល់។

កម្មវិធីនៃពិធីប្រណាំងទូកត្រូវបានបើកដំណើរការនៅវេលាម៉ោង១រសៀលថ្ងៃទី អង្គារ នេះនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ជាគណៈអធិបតី ពីសំណាក់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍវិស័យកសិកម្មនិងជនបទនិងលោក ហ៊ុន ណេង សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងភ្ញៀវកិត្តិយសជាច្រើន។

ពិធីនេះក៏មានការអញ្ជើញចូលរួមប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណជិត ២ម៉ឺននាក់ ចូលរួមទស្សនា៕

ពិធីប្រណាំងទូក និងបណ្តែតប្រទីប ប្រារព្វធ្វើ នៅខេត្តកំពង់ចាម ពិធីប្រណាំងទូក និងបណ្តែតប្រទីប ប្រារព្វធ្វើ នៅខេត្តកំពង់ចាម ពិធីប្រណាំងទូក និងបណ្តែតប្រទីប ប្រារព្វធ្វើ នៅខេត្តកំពង់ចាម