វិធី​ងាយៗ​ ដើម្បី​សម្អាត​ជាតិ​ពុល​ពីរាង​កាយ​របស់អ្នក​

រាង​កាយ​របស់​យើង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​ណាស់​ក្នុង​ការ​ចម្រោះ​ជាតិ​ពុល​ទៅ​ក្រៅ​ ដែល​យើង​លេប​ចូល​ទៅជា​មួយ​អាហារ ​ស្រូប​ចូល​តាម​រយៈ​ការដកដង្ហើម​ ប៉ុន្ដែ​ជួន​កាល​រាង​កាយ​របស់​យើង​ក៏ត្រូវ​ការ​ជំនួយ​ក្នុង​ការ​បណ្ដេញ​ជាតិ​ពុល​ខ្លះដែរ​។ ខាង​ក្រោម​នេះ​ យើង​សូម​ណែនាំ​លោក​អ្នក​នូវ​វិធី​មួយ​ចំនួន ​ដើម្បី​ជំនួយ​ដល់​ការ​បណ្ដេញ​ជាតិ​ពុល​ពីរាង​កាយ៖​
វិធី​ងាយៗ​ ដើម្បី​សម្អាត​ជាតិ​ពុល​ពីរាង​កាយ​របស់អ្នក​

១. ផ្ដាច់​ចោល​ប្រភេទ​អាហារ​ច្នៃពី​របប​អាហា​របស់​អ្នក​៖ ផ្លែ​ឈើ​ បន្លែ​ ធញ្ញ​ជាតិ​មិន​ច្នៃ ​និងប្រភេទ​សាច់​សត្វ​មិន​ជាប់​ខ្លាញ់ ​គួរតែ​ជា​ប្រភេទ​អាហារ ​ដែល​អ្នក​ត្រូវ​ទទួល​ទាន​។ ដោយ​ការ​កាត់​ផ្ដាច់​ចោល​ប្រភេទ​អាហារ​ច្នៃពី​របប​អាហារ​របស់​អ្នក ​អ្នកក៏​មាន​សមត្ថភាព​កាត់​បន្ថយ​ជាតិ​ខ្លាញ់ ​ជាតិ​សូដ្យូម​ និងជាតិ​ស្ករ​ពីរាង​កាយ​របស់​អ្នក​ផងដែរ។​ ប្រភេទ​អាហារ​មិនច្នៃ ​នឹង​ជួយ​សម្អាតរាង​កាយ​របស់​អ្នក​ ព្រម​ទាំង​ជួយ​មាន​អារម្មណ៍​ស្រឡះ​មុខ​មិន​ងងុយ​គេង​ និង​មាន​ភាព​ប្រុង​ជើងការ។​

២. ពិសា​ទឹក​តែ​បៃតង​៖ តែ​បៃតង​ពោរ​ពេញ​ទៅ​ដោយ​សារ​ធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដកម្ម​ ដែល​ជួយ​ពន្លឿន​ការ​បំប្លែង​អាហារ​ទៅជា​ថាម​ពល​របស់អ្នក​។ ម្យ៉ាង​ទៀត ​វាជួយ​ឱ្យអ្នក​មិន​ខ្សោះ​ជាតិ​ទឹក ​និង​ជួយ​បង្ការ​ជំងឺ​មួយ​ចំនួន​ដូចជា ​ជំងឺ​គ្រុន​ផ្ដាសាយ​ជាដើម​។ ការពិសា​ទឹកតែ​បៃតង​ឱ្យបាន​ម្ដង​រាល់​ថ្ងៃ ​អាច​ជួយ​ឱ្យអ្នក​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការបណ្ដេញ​ជាតិ​ពុល​ពីរាង​កាយ។​

៣. បញ្ចេញ​ញើស៖​ ការ​ធ្វើ​លំហាត់​ប្រាណ​បន្ថែម​ដូច​ជាការ​ហាត់​ប្រាណ​សម្រួល​ដល់​ចង្វាក់​បេះ​ដូង​ជាដើម​នេះ​ ពិត​ជាផ្ដល់​គុណ​យោជន៍​អស្ចារ្យ​ដល់​រាង​កាយ​របស់អ្នក​។ យើង​ទាំង​អស់​គ្នាបាន​ជ្រាប​រួច​មក​ហើយថា​ លំហាត់​ប្រាណ​គឺល្អ​ប្រសើរ​សម្រាប់​យើង ​ប៉ុន្ដែ​អ្វីដែល​អ្នក​មិនធ្លាប់​ដឹងគឺថា​ វាជួយ​រាង​កាយ​របស់​អ្នក​បណ្ដេញ​ជាតិពុល​ដោយ​ខ្លួនឯង​។ ការ​ហូរ​ញើស​ អាច​បញ្ចេញ​ចោលនូវ​សារ​ធាតុ​ពុល​ ព្រម​ទាំង​ធ្វើឱ្យ​ជាតិ​ពុល​ទាំង​អស់​នោះ​ចេញ​ផុតពី​ស្បែក​របស់​អ្នក​ផងដែរ។​

៤. ពិសា​ទឹក​ឱ្យ​បាន​ច្រើន​៖ ទឹក​អាច​បញ្ចេញ​ចោល​ ជាតិ​ពុល​ពីរាង​កាយ​។ ដោយ​ការ​ពិសា​ទឹក​ច្រើន​ អ្នក​អាច​ពន្លឿន​នូវ​ដំណើរ​ការ​បណ្ដេញ​ជាតិ​ពុល​ពីរាង​កាយ​។ ចំណុច​នេះ​នាំឱ្យ​សម្រេច​ប្រយោជន៍​ជាច្រើន​ដូចជា ​ធ្វើឱ្យ​ស្បែក​ស្អាត​ និងធ្វើ​ឱ្យ​ចង្កេះ​ស្ល៊ីម​ផងដែរ៕​

អត្ថបទ៖ ដេវីដ
Source: lifehack