បុរសវ័យ៥១ឆ្នាំ​ប្រពន្ធ២ រំលោភ​នារីក្រមុំ ក្លាយជាអ្នកទោស

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​លោ្ម​ភ​កាម​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ២០១៥ នេះ ដោយ​យ​ជាប់ ចោទ​ពី​បទ​ចាប់រំលោភ​ នារី​អាយុ​១៨​ឆ្នាំ​ម្នាក់​ខណៈ​ នាង​ដេកចាំ​ចម្ការ ពេល​ឪពុក​-​ម្តាយ​មិន​នៅ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ពុធ រ៉េ​ត ហៅ​ប្លោក អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​ឡូត៍ ឃុំ​កំ​ពាន់ ស្រុក​មេមត់ ។

ប្រភព​បន្ត​ថា ខ្ទម​ចាំចំការ​ស្ថិត​នៅ​​ឃុំ​រំចេក ស្រុក​មេមត់ ហើយ​នៅ​វេលា​ម៉ោង​ ១​រសៀល​ថ្ងៃ​ទី​២៦ តុលា នោះ ជនសង្ស័យ​ បាន​ដើរ​ទៅ​​ខ្ទម​​ ចម្ការ​ហើយ​ធ្វើ​សកម្ម​ចាប់ រំលោភ​នារី​រង​គ្រោះ​លើ​ នៅ​គ្រែ ដែល​ជា​កន្លែង​ ស្ងាត់​មិន​មាន​អ្នក​ណា​ឃើញ ។

សមត្ថកិច្ច​បានឱ្យ​ទៀត​ថា ក្រោយ​ពី​បាន​រំលោភ​បាន​សំរេច​ហើយ​នោះ ជនសង្ស័យ​បាន​ដើរ​ ត្រឡប់​មក​ផ្ទះ​ចាំចំការ​របស់​ខ្លួន​វិញ ដែល​​​ស្ថិត​នៅ​ក្បែរ​នោះ​ដែរ ។ បន្ទាប់​នារី​អ្នក​រង​គ្រោះ​ បាន​ទៅ​ប្តឹង​នៅ​ប៉ូលិស​ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រំចេក ដើម្បី​ជួយ​អន្តរាគមន៍​តាម​ចាប់​ ជនសង្ស័យ​ដែល​ ល្មោភកាម​នោះ ។

បុរស​សង្ស័យ​ឈ្មោះ​ផ្លោ​ក មាន​ប្រពន្ធ​២​នាក់ តែ​ប្រពន្ធ​ក្រោយ​នេះ មិន​មានកូន​នោះ​ទេ ចំពោះ​ការ​ចោទប្រកាន់​ខាងលើ បុរស​សង្ស័យ​​​បាន​ ឆ្លើយ​ថា ខ្លួន​បាន​ត្រូវរ៉ូវ​ជាមួយ​ នារី​រង​គ្រោះ ហើយ​ថែម​ទាំង​រួម​ភេទ​ គ្នា​នៅ​ក្រោយ​ផ្ទះ​ចាំចំការ គឺ​មិនមែន​នៅ​ លើ​គ្រែ​មុខ​ ផ្ទះ​​ចំការ​នោះ​ទេ ។

ទោះជា​បែប​ណា បុរស​ល្មោភកាម​នេះ ត្រូវ​បាន​ជំនាញ​កំពុង​តែ​កសាង​សំណុំរឿង បញ្ជូន​ទៅ​ សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់​ហើយ ៕

បុរសវ័យ៥១ឆ្នាំ​ប្រពន្ធ២ រំលោភ​នារីក្រមុំ ក្លាយជាអ្នកទោស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត