រាជ​រដ្ឋា​ភិ​បាល​បញ្ជា​ឲ្យ ក្រ​សួង​មហា​ផ្ទៃ​ស្វែង​រក ជន​ដៃ​ដល់​និង​អំពាវ​នាវ ផ្តល់​ភស្តុ​តាង​នា​នា ដល់​អា​ជ្ញា​ធរ

ភ្នំពេញ៖ រាជ​​រដ្ឋា​​ភិ​​បាល​​កម្ពុ​ជា បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​មួយ​នៅ​ល្ងាច​ថ្ងៃ​ទី ២៧ ខែ តុលា នេះ​ដោយ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំ​ពោះ​អំ​ពើ​បង្ក​ឡើង​ដោយ​ជន​មួយ ក្រុម​តូច​ព្រួត​គ្នា វាយ​តប់​ទៅ​លើ​អ្នក​តំ​ណាង​រាស្រ្ត ២​រូប របស់​គណ​បក្ស​សង្គ្រោះ​ជា​តិ និង​សូម​ធ្វើ​ការ​ថ្កោល​​ទោសយ៉ាង​ម៉ឺង​ម៉ាត់ ចំ​ពោះ​អំ​ពើ​បង្ករ​បួស​ស្នាមនេះ។​ តាមរយៈសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើ​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​ជា​បន្ទា​ន់​ ដើ​ម្បី​តាម​ចាប់​ជន​ដៃ​ដល់​មក​ផ្ត​ន្ទា​ទោស​តាម​ច្បាប់ និង​ក៏​សូម​​​​​អំ​ពាវ​នាវ​ដល់​សា​ធារ​ណ​ជន​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ដែល​បាន​ដឹង​បាន​ឃើញ ឬ​មាន​ភស្តុ​តាង​ពាក់​ព័ន្ធ ករ​ណី​បង្ក​របួស​ស្នាម​ខាង​លើ​នេះ​ សូម​ផ្តល់​ព័ត៌​មាន​ដល់​អា​ជ្ញា​ធរ ដើ​ម្បី​ជំ​រុញ​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​ រក​យុ​ត្តិ​ធម៌​ដល់​ជន​រង​គ្រោះ​ឲ្យ​បាន​ឆាប់ ។ ខាង​ក្រោម​នេះ​ជា​សេច​ក្តី​ថ្លែង​ការ​ណ៍រ​បស់​រាជ​រដ្ឋា​ភិ​បាល ជុំ​វិញ​ករ​ណី​អំ​ពើ​បង្ករ​បួស​ស្នាម​ដល់​ តំ​ណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជា​តិ ​២​រូប៖​ ដោយ៖ ចាន់ធី