​Cam-Tiger ​អាច​វាយ​បក​យក​ឈ្នះ​ភ្នំពេញ​ក្រោន​ បាន​អត់​ជើង​ទី​២ ​រសៀល​នេះ?

​Cam-Tiger ​អាច​វាយ​បក​យក​ឈ្នះ​ភ្នំពេញ​ក្រោន​ បាន​អត់​ជើង​ទី​២ ​រសៀល​នេះ?

​​​​បន្ទាប់​ពី​ទទួល​រង​បរាជ័័យ​នៅ​ទឹក​ដី​ភ្នំពេញ​ក្រោន ក្រុម​ Cambodian Tiger ដល់​ពេល​បើក​ទ្វារ​កីឡដ្ឋាន​វេស្ទើន​ទទួល​ស្វាគមន៍​ភ្នំពេញ​ក្រោន​វិញ​ម្តង​ហើយ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​នេះ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជើង​ទី​ពីរ​នៃ​ពាន​​មិត្តហ្វូន​ខេមបូឌាន​លីក ( MCL 2015) ។ តើ​ជើង​ទី​២ នេះ​ម្ចាស់​​ផ្ទះ​អាច​វាយ​បក​យក​ឈ្នះ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​ ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​ឬ​អត់​?

 

​Cam-Tiger ​អាច​វាយ​បក​យក​ឈ្នះ​ភ្នំពេញ​ក្រោន​ បាន​អត់​ជើង​ទី​២ ​រសៀល​នេះ?

ក្រុម​ភ្នំពេញ​ក្រោន​ប្រកួត​ជា​មួយ​ Cambodian Tiger កាល​ពេល​កន្លង​ទៅ​

 

ក្រុម​លោក ​Masakazu Kihara ​បាន​ទទួល​លទ្ធផល​​ខក​ចិត្ត​​កាល​ពី​ជើង​ទី​១ ​ដោយ​ចាញ់​​ភ្នំពេញ​ក្រោន​រហូត​ដល់​ទៅ៤-១។ ​ចំណែក​ក្នុង​ជើង​ទី២​វិញ​គ្រូ​បង្គោល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​គ្មាន​ទំនុក​ចិត្ត​​​ដើម្បី​​វាយ​បក​យក​​ឈ្នះ​​​លើ​ក្រុម​របស់​លោក Sam Schweingruber បាន​ឡើយ​ ប៉ុន្តែ​​គ្រូ​បង្គោល​​ជន​ជាតិ​ជប៉ុន​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា​ បញ្ហា​អាជ្ញាកណ្ដាល​​ដែល​កាត់​ក្ដី​មិន​សុក្រឹត​​តាម​ការ​យល់​ឃើញ​របស់​លោក​កាល​ពី​ជើង​ទី១នោះ នឹង​មិន​ឲ្យ​កើត​ឡើង​ម្ដង​ទៀត​ក្នុង​ជើង​ទី២​​នេះ។

 

​ស្រប​ពេល​​នេះ លោក Sam ​គ្រូ​បង្គោល​របស់​ភ្នំពេញ​ក្រោន​ធ្លាប់​បាន​លើក​ឡើង​​ថា ក្នុង​វគ្គ​ប្រកួត​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​នេះ ​លោក​មិន​​បារម្ភ​​​ខ្លាំង​ឡើយ​​​ក្រៅ​ពីក្រុម​​បឹង​កេត​ ពី​ព្រោះ​លោក​ទទួល​ស្គាល់​ថា​ ​ក្រុម​របស់​លោក​ បែ មករា មាន​កីឡាករ​ល្អ​ៗ​​ច្រើន​ ដែល​​ពិសេស​គឺ​​កីឡាករ​បរទេស​​ស្បែក​ខ្មៅ​ទាំង​ពីរ​នាក់​​​ Esoh Paul Omogba  និង​ GBenga។ ចំណែក​ក្លិប​​​ Cambodian Tiger និង​ ណាហ្គាវើល សុទ្ធ​តែ​ធ្លាប់​បរាជ័យ​ក្រោន​ថ្វី​ជើង​ភ្នំពេញ​ក្រោន​ក្នុង​វគ្គ​ប្រកួត​សន្សំ​ពិន្ទុកន្លង​មក​ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​មាន​ទំនុក​ចិត្ត​ពេល​ប៉ះ​​ពួក​គេ។

 

​សម្រាប់​​លទ្ធផល​កាល​​ជើង​ទី១ ភ្នំពេញ​ក្រោន​រក​បាន​​៤​គ្រាប់​ដោយ​កីឡាករ អ៊ិន សុដាវិត នៅ​នាទី​ទី​៣៤ គ្រាប់​ទី២ រក​បាន​ដោយ​ ​ ធារី ចន្ថាប៊ីន​ ដោយ​​បាល់​ពិន័យ ១១​ម៉ែត្រ​​នៅ​នាទី៥៣​ គ្រាប់​ទី ៣​រក​បាន​ដោយ Obadin នៅ​នាទី​ទី៨៥ និង​​ វ៉ា ហ្វីនទីន​ នៅ​នាទី​​៩០+៥។ ចំណែក​មួយ​គ្រាប់​របស់​ Cambodian Tiger រក​បាន​ដោយ​កីឡាករ​ Privat ៕

 

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​​​​​​​​​​