សញ្ញា​ទាំង ១០នៃជំងឺមហារីក ដែលកើតឡើងញឹកញាប់ចំពោះស្ត្រី

ជារៀងរាល់ថ្ងៃ​មានមនុស្ស​រាប់ពាន់នាក់​ត្រូវបាន​គេធ្វើរោគវិនិឆ្ឆ័យ​ឃើញថា មាន​ជំងឺ​មហារីក (ភាគច្រើនគឺជាស្ត្រី)។ ស្ត្រីជាធម្មតា​មិនសូវ​មាន​ការខ្វាយខ្វល់​ពីការផ្លាស់ប្តូរ​នៃ​រាង​កាយ​​របស់ពួក​គេឡើយ នោះហើយ​ជាមូលហេតុ​ធំដែល​ធ្វើឲ្យស្រ្តី​ប្រឈមមុខ​នឹង​ជំងឺមហារីក។ ពេលនេះ មង្គលការ ​សូមបង្ហាញរោគសញ្ញាទាំង ១០ នៃជំងឺ​មហារីក​ដែលកើត​ចំពោះស្រ្តីជាញឹកញាប់ ហើយជា​រោគសញ្ញា​ដែល​ពួកគេ​មិនសូវ​​មានការ​​អើពើឡើយ។
 
សញ្ញា​ទាំង ១០នៃជំងឺមហារីក ដែលកើតឡើងញឹកញាប់ចំពោះស្ត្រី
១. ក្អករុំារ៉ៃ, ឈឺទ្រូង, ពិបាកដក​ដង្ហើម (ដង្ហក់), ដក​ដង្ហើមខ្លី
ដុំសាច់​មហារីកសួត និងជំងឺមហារីក​ឈាម វាអាចមាន​រោគសញ្ញាស្រដៀង​គ្នាទៅនឹង​ជំងឺក្អក ឬរលាកទង​សួត។
២. ការ​ប្រែប្រួល​សុដន់
ភាគច្រើនបំផុត​នៃការប្រែប្រួលសុដន់ គឺមិនមាន​ជំងឺមហារីក​ទេ។ ប៉ុន្តែបើក្បាល​សុដន់ផត​ចូលខាងក្នុង, ឡើង​ក្រហម​លើសុដន់ ដោយ​មាន​ការហូរទឹក​រំអិល​ពីក្បាល​សុដន់ គឺជា​បញ្ហាធ្ងន់ធ្ងរ​ដែលធ្វើឲ្យ​អ្នក​មានការ​ព្រួយបារម្ភ ។
៣. ហើមកូន​កណ្តុរនៅ​លើកញ្ចឹងក
ប្រសិនបើអ្នកមាន​ដុំពកនៅលើ​កញ្ចឹងក ហើយវាអាច​មានការពិបាកក្នុង​ការព្យាបាល វាអាចជា​ការឆ្លងមេរោគផ្សិត និងអាចមាន​សភាពកាន់​តែធ្ងន់ធ្ងរ​ជាងនេះ។
៤. ហើម និងឈឺពោះ
ការឈឺក្នុងពោះវា​អាចជាជំងឺធម្មជាតិ​របស់​ស្រ្តី ប៉ុន្តែតែប្រសិន​បើការ​ឈឺនេះ ចាប់​ពីមួយសប្ដាហ៍​ឡើងទៅ វាជាពេល​វេលាដែល​អ្នកត្រូវ​ទៅជួបវេជ្ជបណ្ឌិត​ជាបន្ទាន់។ នេះអាច​ជា​រោគសញ្ញា​នៃជំងឺមហារីកក្រពេញអូវ៉ែ ឬតម្រង​នោម។
៥. ស្បែក​ផ្លាស់ប្ដូរ
ប្រសិនបើឃើញ​មាន​ប្រជ្រុយ ឬមានអ្វីប្លែក​កើតឡើង​នៅលើស្បែក​ដែលមាន​ការផ្លាស់ប្ដូរ​នៅលើរាងកាយ និងពណ៌សម្បុរ វាជាពេលវេលា​ដែលអ្នក​ត្រូវជួប​ជាមួយ​នឹង​លោកវេជ្ជបណ្ឌិត​របស់អ្នក​ហើយ។
៦. ខ្សោយ
ការអស់​កម្លាំង​ជាធម្មតា វាមិនអី​ទេ ប្រសិនបើវា​គ្រាន់តែ​បាត់ហើយត្រឡប់​បំពេញមក​វិញ តែប្រសិនបើ​វាមានការចុះខ្សោយ​ជាបន្តបន្ទាប់​វាមិនមែន​ជាសញ្ញាល្អ​ឡើយ។
៧. មាត់​ផ្លាស់ប្ដូរ
ប្រសិនបើអ្នក​ជក់បារី, អ្នកត្រូវតែ​មានការ​កត់សម្គាល់​ទៅលើចំណុច​សនៅក្នុង​មាត់របស់​អ្នក ឬនៅ​លើបបូរមាត់​របស់អ្នក  តំបន់​ទាំងពីរ​នេះវា​អាច​ជាសញ្ញា​នៃជំងឺមហារីក​មាត់​ផង​ដែរ។
៨. ការធ្លាក់​ឈាមច្រើន
មានមនុស្សជាច្រើន​ដែលបានរាយការណ៍​ថានេះ អាចជា​សញ្ញាដែល​ចង្អុលបង្ហាញ​ពីដំណាក់កាល​ដំបូងនៃស្បូន ឬមហារីក​ស្រទាប់ស្បូន។
៩. ការផ្លាស់​ប្ដូរក្នុង​ក្រចក
ការផ្លាស់ប្ដូរ​នៅក្នុង​ក្រចក វាគឺជាសញ្ញា​ដែលបាន​បង្ហាញពីជំងឺមហារីក​ផ្សេងៗដែល​អ្នកមិនមើល​រំលងវាឡើយ។
១០. ស្រក​ទម្ងន់
ប្រសិនបើទម្ងន់​របស់អ្នកស្រក​ដោយគ្មាន​ការផ្លាស់ប្តូរណាមួយ​ដែលអ្នកបាន​កំណត់ជាមួយនឹង​ពេលវេលា​ច្បាស់លាស់​នោះទេ ហើយជាមួយនឹងទម្លាប់​នៃការ​ទទួលទាន ក៏ជារឿង​ដែល​គួរឲ្យព្រួយបារម្ភ​ដែលត្រូវ​ទៅពិភាក្សា​ជាមួយវេជ្ជបណ្ឌិត​ទើបជាការ​ប្រសើរ៕
ដោយ៖ Brugn
ប្រភព៖ emaggy

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញា​ទាំង ១០នៃជំងឺមហារីក ដែលកើតឡើងញឹកញាប់ចំពោះស្ត្រី