ស្លាប់​១០ និង​របួសធ្ងន់​-​ស្រាល​១៩​នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​១០​នាក់ (​ស្រី​៥​នាក់​) អ្នក​របួសធ្ងន់​១១​នាក់​(​ស្រី​៣​នាក់​) និង​របួសស្រាល​៨​នាក់​(​ស្រី​២​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ តុលា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១២​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង​, កង់​១​គ្រឿង​, និង​ថ្មើរជើង​១​នាក់ ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ល្មើស​ល្បឿន​៥​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, មិន​គោរព​សិ​ទិ្ធ​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​, មនុស្ស​ធ្លាក់​លើ​គោ​យន្ត​១​លើក​, មនុស្ស​ដើរ​ឆ្លងផ្លូវ​១​លើក​, ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៩​នាក់​(​យប់​៩​នាក់​) ។