ចំនួន​អ្នក​ស្លាប់កើន​ឡើង​​​​ដោយ​​គ្រោះ​​រញ្ជួយ​ដី​​នៅ​​អាហ្វហ្គានីស្ថាន ​និង​​ប៉ាគីស្ថាន ឯ​ប្រតិបត្តិការ​សង្គ្រោះ​កំពុង​បន្ត

គ្រោះ​រញ្ជួយ​ដី​កម្រិត​​៧,៥​រ៉ិចទ័រ​​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នៅ​ភាគ​ខាង​ជើង​​ប្រទេស​អាហ្វហ្គានីស្ថាន​ ព្រំប្រទល់​ជាប់​ប្រទេស​ប៉ាគីស្ថាន​ មក​ទល់​ពេល​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​៣៦០​នាក់​ហើយ ខណៈ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​របស់​អាជ្ញាធរ​កំពុង​បន្ត។

ចំនួន​អ្នក​ស្លាប់កើន​ឡើង​​​​ដោយ​​គ្រោះ​​រញ្ជួយ​ដី​​នៅ​​អាហ្វហ្គានីស្ថាន ​និង​​ប៉ាគីស្ថាន ឯ​ប្រតិបត្តិការ​សង្គ្រោះ​កំពុង​បន្ត
 
តាម​សារព័ត៌មាន​ BBC ក្នុង​ចំណោម​ចំនួន​អ្នក​ស្លាប់​ខាង​លើ​ភាគ​ច្រើន​គឺ​ជា​ជន​ជាតិ​ប៉ាគីស្ថាន​ដែល​រស់​នៅ​ក្បែរ​តំបន់​កើត​ហេតុ​។ ក្នុង​ប្រទេស​ប៉ាគីស្ថាន ​មនុស្ស​យ៉ាង​តិច​ណាស់ ២៤៨​នាក់ ​បាន​ស្លាប់ និង​​ ១៦៦៥​នាក់​រង​របួស។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​ជាតិ​​ទទួល​បន្ទុក​គ្រោះ​មហន្តរាយ​​ប៉ាគីស្ថាន។

ចំណែក​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​​រដ្ឋាភិបាលបាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​​ ១១៥​នាក់ ជា​មួយ​មនុស្ស​រង​របួស​ ៥៣៨​នាក់។ សេចក្ដី​រាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ផ្ទះ​របស់​ប្រជាជន​ប្រមាណ ៧៦៣០​ខ្នង អគារ​សាលា​រៀន​​ចំនួន​១២ និង​វិហារ​សាសនា​​ចំនួន​១៧ ត្រូវ​បាន​បំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ​ខាង​លើ។

ចំនួន​អ្នក​ស្លាប់កើន​ឡើង​​​​ដោយ​​គ្រោះ​​រញ្ជួយ​ដី​​នៅ​​អាហ្វហ្គានីស្ថាន ​និង​​ប៉ាគីស្ថាន ឯ​ប្រតិបត្តិការ​សង្គ្រោះ​កំពុង​បន្ត
 ​យ៉ាង​ណា​ក្ដី ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​បន្ត​ ចំណែក​ក្រុម​​អ្នក​ជួយ​សង្គ្រោះ​​​ក៏​បាន​ទៅ​ដល់​តាម​តំបន់​សំខាន់​ៗ​ដើម្បី​ជួយ​សង្គ្រោះ​បន្ត៕

ចំនួន​អ្នក​ស្លាប់កើន​ឡើង​​​​ដោយ​​គ្រោះ​​រញ្ជួយ​ដី​​នៅ​​អាហ្វហ្គានីស្ថាន ​និង​​ប៉ាគីស្ថាន ឯ​ប្រតិបត្តិការ​សង្គ្រោះ​កំពុង​បន្ត
 
ចំនួន​អ្នក​ស្លាប់កើន​ឡើង​​​​ដោយ​​គ្រោះ​​រញ្ជួយ​ដី​​នៅ​​អាហ្វហ្គានីស្ថាន ​និង​​ប៉ាគីស្ថាន ឯ​ប្រតិបត្តិការ​សង្គ្រោះ​កំពុង​បន្ត
 
ចុចអាន៖ ជិត​២៨០​​​​នាក់​បាន​ស្លាប់​ក្រោយ​គ្រោះ​រញ្ជួយ​​ដី​​នៅ​អាហ្វហ្គានីស្ថាន​ ​ប៉ាគីស្ថាន ​​ម្សិល​មិញ

ចុចអាន៖ ក្ដៅ​ៗ! រញ្ជួយ​ដី​ខ្លាំងនៅ​​​ភាគ​ខាង​ជើង​​​អាហ្វហ្គានីស្ថាន

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​

​​​