ទៅ​មើល​កុន​ជាមួយ​សង្សារ ស្រាប់​តែ​ដល់​ឈុត​អោប​ថើប មាន​អារម្មណ៍​ម៉េច?​

ទៅ​មើល​កុន​ជាមួយ​សង្សារ ស្រាប់​តែ​ដល់​ឈុត​អោប​ថើប មាន​អារម្មណ៍​ម៉េច?​

ថ្ងៃ​ចុង​សប្ដាហ៍​ឬ​ពេល​ទំនេរ​ គូ​សង្សារ​ភាគ​ច្រើន​តែង​ណាត់​គ្នា​ទៅ​មើល​កុន​ជា​រឿង​ធម្មតា តែ​អារម្មណ៍​គូ​ស្នេហ៍​អាច​ថា​មិន​ធម្មតា​ដែរ​អត់ ពេល​មើល​កុន​ជា​មួយ​គ្នា​សុខ​ៗ ស្រាប់​តែ​ដល់​ឈុត​ស្នេហា​រ៉ូ​មែន​ទិក មាន​អោប​ថើប​នោះ?

 

 

ទៅ​មើល​កុន​ជាមួយ​សង្សារ ស្រាប់​តែ​ដល់​ឈុត​អោប​ថើប មាន​អារម្មណ៍​ម៉េច?​

រូបតំណាង

ចំ​ពោះ​បុរស​កម្ពស់​បាន សម្បុរ​សណ្ដែក​បាយ មាន​ឈ្មោះ​ហៅ​ក្រៅ​ Panda ប្រាប់​ថា ពេល​ទៅ​មើល​ជា​មួយ​គូ​ស្នេហ៍ ដល់​​ឈុត​ត្រង់​នេះ ពិត​ជា​អៀន​ខ្លាំង​មែន​ទែន។

 
អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង បន្ត​ថា៖ “មាន​អារម្មណ៍​​រំភើប​ទៅ​តាម​សាច់​រឿង​ដែរ ត្រង់​ឈុត​មនោ​សញ្ចេតនា​ជ្រាល​ជ្រៅ​ចឹង​ៗ​អី ។ ពេល​ខ្លះ​យើង​នេះ​ចង់​ចូល​តួ​ដូច​សាច់​រឿង​ទៀត​ក៏​មាន តែ​មិន​អាច​ទៅ​រួច​ទេ បាន​ត្រឹម​តែ​ញញឹម​ខ្ជឹប​ហួស​ចិត្ត​ម្នាក់​ឯង​នឹង​ឈុត​ក្នុង​រឿង។​ ពេល​ខ្លះ ក្តៅ​ខ្លួន​ខ្លាំង​ពេក ក៏​ទៅ​ទាញ​ដៃ​មិត្ត​ស្រី​មក​កាន់​ហើយ​ទាញ​ស្មា​គេ​មក​ផ្អែក​លើ​ស្មា​យើង​ ព្រោះ​គ្រាន់​ចង់​បាន​ភាព​កក់​ក្ដៅ​ដូច​ក្នុង​រឿង​ដែរ”។

 
មិន​ខុស​គ្នា​ប៉ុន្មាន បុគ្គលិក​បម្រើ​ការងារ​នៅ​ស្ថាប័ន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ប្រាប់​ថា លោក​បុក​ពោះ​ម្ដង​ៗ​ដែរ ពេល​មើល​កុន​ដល់​ឈុត​ថើប​គ្នា​ម្ដងៗ។ សក្កដា បញ្ជាក់​ថា ​តាម​ត្រង់​ទៅ​សឹង​តែ​ចូល​តួ​ហើយ ព្រោះ​ធម្មតា​​ទៅ​ជាមួយ​សង្សារ​ហើយ​ក្នុង​រឿង​នោះ​ក៏​និយាយ​ពី​ការ​នៅ​ជាមួយ​សង្សារ​តែ​២​នាក់​ដែរ​​ អីចឹង​ហើយ​ចេះ​តែ​មាន​អារម្មណ៍​រំភើប​ខ្លះ​ៗ​ដែរ។

 
រី​ឯ សំណាង សិស្ស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​វៀត​ណាម និយាយ​ថា ជា​រឿយ​ៗ​ឲ្យ​តែ​ពេល​ទំនេរ​ លោក​តែង​ណាត់​មិត្ត​ស្រី​ទៅ​មើល​​កុន ប៉ុន្តែ​ពេល​មើល​ដល់​ឈុត​គេ​ផ្អែម​ល្ហែម​ហ្នឹង​គ្នា​អី​ចឹង សម្រាប់​លោក​ គឺ​​មាន​អារម្មណ៍​ធម្មតា ហើយ​គ្រាន់​តែ​ចំអន់​លេង​ជាមួយ​សង្សារ​ខ្លួន ថា​អូន​ចង់​ចឹង​ដែរ​អត់ ។​

 
ងាក​មក​ កញ្ញា ណា​រី បុគ្គលិក​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្បែរ​ម្ដុំ​ចំការមន បាន​បង្ហាញ​ពី​យោបល់​ខ្លួន​ថា ឲ្យ​តែ​ពេល​ទៅ​មើល​កុន​ជាមួយ​សង្សារ ​ធុញ​ជាង​គេ​ត្រង់​ឈុត​ស្នេហា​អីចឹង​ៗ​ម្មង ព្រោះ​កញ្ញា​ថា​ ពិបាក​ធ្វើ​ទឹក​មុខ មិន​ដឹង​គួរ​ធ្វើ​ម៉េច​ឲ្យ​សម​នោះ​ទេ។

 

 

ទៅ​មើល​កុន​ជាមួយ​សង្សារ ស្រាប់​តែ​ដល់​ឈុត​អោប​ថើប មាន​អារម្មណ៍​ម៉េច?​

រូបតំណាង

 

 

 

កញ្ញា និយាយ​ថា ៖ “អូយ! មិន​ដឹង​មាន​ឈុត​ចឹង​ៗ​ធ្វើ​អី​ទេ។ និយាយ​តាម​ត្រង់ រឹង​ខ្លួន​ណាស់។ ខ្ញុំ​អៀន ចឹង​មាន​តែ​អោន​មុខ​ចុះ ធ្វើ​មិន​ដឹង​ហ្មង​ទៅ។ជួន​កាល​ យ៉ាប់​ពេក​ដល់​ថ្នាក់​យក​កំប៉ុង​ពោត​លីង​បាំង​មុខ​ក៏​មាន ពេល​ខ្លះ​ធ្វើ​ជា​ទៅ​បន្ទប់​ទឹក​ក៏​មាន​ដែរ”។ តាម​ពិត ឈុត​ស្នេហា​ចឹង​ៗ គេ​លេង​មិន​សូវ​យូរ​ទេ តែ​ពេល​យើង​មើល​ហ្នឹង​មាន​អារម្មណ៍​ថា​ ចង់​​ឲ្យវា​​ទៅ​លឿន​ផុត​ៗ។ បើ​មើល​ជាមួយ​មិត្តភ័ក្ដិ​ស្រី​មិន​សូវ​អៀន​ខ្លាំង​ពេក​ទេ តែ​ដល់​ជាមួយ​សង្សារ​ប្រុស​ពិបាក​ដែរ​ហ្នឹង។

 

 

“ខ្ញុំ​ចូលចិត្ត​មើល​រឿង​ខ្មោច​ច្រើន​ជាង​ព្រោះ​បាន​ស្រែក មិន​ដូច​មើល​រឿង​ស្នេហា​ទេ មាន​ឈុត​អោប​ថើប​ ត្រជាក់​ចុង​ដៃ​ចុង​ជើង តែ​បើ​ស្នេហា​គ្រាន់​តែ sweet cute cute ខ្ញុំ​ចូលចិត្ត​ជាង។ ណា​មួយ​ទៅ​ជាមួយ​សង្សារ មិន​ដឹង​គួរ​ធ្វើ​ម៉េច​សម​នោះ​ទេ​ព្រោះ​ខ្លាច​គេ​គិត​មិន​ល្អ​ចំពោះ​យើង បើ​ញញឹម​ក៏​មិន​សម ធ្វើ​មុខ​ក្រញូវ​ក៏​មិន​ត្រូវ”។ ណា​រី​បន្ថែម។

 

 

ចុះ​អ្នក​វិញ ធ្លាប់​ទៅ​មើល​កុន​តែ​២​នាក់​ជា​មួយ​មនុស្ស​ជា​ទី​ស្រលាញ់​ដែរ​អត់? ហើយ​ធ្វើ​ម៉េច​ពេល​ដល់​ឈុត​ស្នេហា​រ៉ូ​មែន​ទិក​ចឹង​អី?

 

 

សូមអាន ៖   ទោះ​ស្អាត​សិច​ស៊ី​យ៉ាង​ណា ប្រុស​ៗ​ដឹង​តែ​ដាក់​មេ​ប្រូច​ពេល​ដឹង​ថា​នារី​អាយុ​បង?

 

អត្ថបទ៖ លឹម សុ​នា