ដឹង​អត់ថា​ការ​ញ៉ាំ​ឮៗ​ជា​សញ្ញា​របស់​ជំងឺ​!!!

ដឹង​អត់ថា​ការ​ញ៉ាំ​ឮៗ​ជា​សញ្ញា​របស់​ជំងឺ​!!!

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​អង្គុយ​ញ៉ាំ​អាហារ​យ៉ាង​រីករាយ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ហើយ​ពេល​ខ្លះ​អ្នក​ញ៉ាំ​ជាមួយគ្នា​នោះ​អាច​នឹង​ទំពារ​អាហារ​ឮៗ​ខ្លាំង ដែល​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក និង​អ្នក​ញ៉ាំ​ជាមួយ​ដែរ​។

​ខណៈពេល​ដែល​មនុស្ស​ភាគច្រើន​អាចទទួលយក​សម្លេង​ទាំងនេះ ក៏​មាន​មនុស្ស​ជាច្រើន​ទៀត​នៅ​ទូទាំង​ពិភពលោក​កំពុង​តែ​រង​បញ្ហា​ពី​សម្លេង​រំខាន​នៃ​ការ​ញ៉ាំ​អាហារ​ឮៗ​នេះ​។ ជាមួយគ្នានេះដែរ តាម​សារព័ត៌មាន The Wall Street Journal ដែល​បាន​ធ្វើ​ការសិក្សា​កាលពី​ឆ្នាំ ២០១៤ បានឱ្យដឹងថា ការ​ញ៉ាំ​អាហារ​ឮៗ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជំងឺ​ម្យ៉ាង​ឈ្មោះថា Misophonia ដែល​ជា​ការបង្កើត​ជា​សម្លេង​ឮ​ខ្លាំង​ដូច​ជា​សម្លេង​ចេញពី​ក្នុង​មាត់​តែម្តង ក្នុងពេល​ទំពារ​អាហារ​។ ការសិក្សា​នេះ​ត្រូវបាន​ដឹកនាំ​ដោយ Monica Wu និស្សិត​ដែល​បញ្ចប់​ការសិក្សា​ខាង​ជំងឺ​នៃ​ដំណើរការ​ធម្មតា​របស់​រាងកាយ នៅ​សាកលវិទ្យាល័យ South Florida ក្នុង​តំបន់ Tampa​។

​តាម​ការសិក្សា​បានឱ្យដឹងថា អ្នក​ដែល​មាន​បញ្ហា​ជំងឺ Misophonia គឺ​មិន​អាច​ទៅ​មើល​កុន​បានឡើយ​ដោយសារតែ​ពួកគេ​ត្រូវ​ទំពារ​ពោត​លីង​ឮ មិន​អាច​ឈរ​តម្រង​ជួរ​បាន​ដូច​គេ​ដោយសារ​សម្លេង​នៃ​ការ​ទំពារ​ស្ករ​កៅស៊ូ​ធ្វើ​ឱ្យ​រំខាន​ដល់​មនុស្ស​ជុំវិញខ្លួន​។ ប៉ុន្តែ​ពួកគេ​បែរជា​មិន​សូវ​មាន​បញ្ហា​ពេល​នៅ​ផ្ទះ​ទៅវិញ ព្រោះ​មនុស្ស​ក្នុងផ្ទះ​ច្រើនតែ​ស៊ាំ​នឹង​បញ្ហា​ទាំងនេះ​ទៅហើយ​។

​តាម​ការសិក្សា​របស់ Wu បានបញ្ជាក់​ថា ជំងឺ Misophonia មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ដោយសារ​ថប់​អារម្មណ៍​ផ្សេងៗ​ទៀត​ដូចជា ជំងឺ​ផ្លូវចិត្ត​ដែល​តម្រូវ​ឱ្យ​អ្នកជំងឺ​ធ្វើ​អ្វីៗ​ដដែលៗ​ខុស​ធម្មតា (Obsessive-Compulsive Disorder) និង​ជំងឺ​បាក់​ទឹកចិត្ត​។

​សំណាង​ដែរ ជំងឺ​នេះ​អាច​ជួយ​បាន​។ Wu និយាយថា ការព្យាបាល​បែប Cognitive Behavior ឈ្មោះថា Exposure and Response Prevention ត្រូវបាន​គេ​បង្ហាញថា អាច​កាត់បន្ថយ​រោគសញ្ញា​នៃ​ជំងឺ​នេះ​បាន​។

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។