ដល់ពេល​ដែល​ត្រូវ​ស្វែងយល់​អំពី​ផល​រំខាន​របស់​តែ​បៃតង​ហើយ​

ដល់ពេល​ដែល​ត្រូវ​ស្វែងយល់​អំពី​ផល​រំខាន​របស់​តែ​បៃតង​ហើយ​

​តែ​បៃតង​មាន​ប្រភព​ដើម​ចេញពី​ប្រទេស​ចិន ហើយ​ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភេសជ្ជៈ​ដែល​ផ្តល់​សុខភាព​ល្អ​បំផុត​ក្នុង​លោក​នេះដែរ ព្រោះ​តែ​វា​គ្មាន​កាឡូរី​។ អត្ថប្រយោជន៍​របស់​វា​មាន​ច្រើនណាស់​ចាប់ពី​សម្រក​ទម្ងន់​រហូត​ដល់​បង្ការ​ជំងឺមហារីក និង​បេះដូង ហើយ​បច្ចុប្បន្ន​នេះ​ក៏​មាន​ការពេញនិយម​នៅ​តំបន់​លោកខាងលិច​ដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្រៅ​ពី​អត្ថប្រយោជន៍​ដ៏​ច្រើន​នោះ តែ​បៃតង​ក៏​មាន​ផល​រំខាន​មួយចំនួន​ដែល​អ្នក​ទាំងអស់​គ្នា​គួរ​ស្វែងយល់​ដែរ​។​

ធ្វើ​ឱ្យ​ខ្វះ​គ្រាប់​ឈាម​
វត្តមាន​របស់​សារធាតុ Catechins ក្នុង​តែ​បៃតង​អាច​កាត់បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ដែក​ចេញពី​អាហារ ដែល​ជា​ហេតុ​នាំឱ្យ​មាន​កង្វះ​គ្រាប់​ឈាម​បាន ដូច្នេះ​អ្នក​គួរតែ​ចៀសវាង​ការ​ញ៉ាំ​តែ​ជាមួយ​ការ​ញ៉ាំ​អា  ហា​រ​។ ប៉ុន្តែ​បើសិនជា​អ្នក​ចូលចិត្ត​ញ៉ាំ​តែ​បៃតង​ជាមួយ​អាហារ អ្នក​គួរតែ​ញ៉ាំ​អាហា​រណា​ដែល​សម្បូរ​ជាតិ​ដែក និង​វីតាមីន C ព្រោះ​វា​អាច​ជួយ​បង្ការ​អាកា​រៈក​ង្វះ​គ្រាប់​ឈាម​បាន​។

ប៉ះពាល់​ដល់​ការលូតលាស់​ទារក​ក្នុង​ផ្ទៃ និង​ទារក​ទើប​នឹង​កើត​ក្នុងពេលបំ​បៅដោះ​
អ្នក​គួរតែ​ចៀសវាង​ការ​ញ៉ាំ​តែ​លើសពី​ពី​រពែង​ក្នុង​មួយ​ថ្ងៃ​បើសិនជា​មាន​ផ្ទៃពោះ ឬ​កំពុង​តែបំ​បៅដោះ   កូន​។ ជាតិ​តែ​ប៉ុណ្ណេះ​មាន​សារធាតុ​កាហ្វេ​អ៊ី​ន​ប្រហែល ២០០​មី​លី​ក្រាម​ហើយ តែ​បើ​សិន​ជា​ញ៉ាំ​ច្រើន​ជាង​នេះ​អាច​នាំ​អោយ​ប្រឈម​នឹង​ការ​រលូត​កូន​ខ្ពស់​បាន​។ កាហ្វេ​អ៊ី​ន​ក៏​អាច​ជ្រាប​ចូលទៅក្នុង​ទឹក​ដោះ និង​ប៉ះពាល់​ដល់​ទារក​ក្នុង​ពេល​បំបៅ​ដោះ​ដែរ​។

អាច​បណ្តាល​ឱ្យ​រលាក​ពេល​ញ៉ាំ​អាហារ​លឿន ឬ​ពោះ​ទទេ​
អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​តែ​បៃតង​កុំឱ្យ​លើស​ពី​ពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ​។ អ្នក​ក៏​គួរតែ​កុំ​ញ៉ាំ​នៅ​ពោះ​ទទេ​ដែរ ព្រោះ​សារធាតុ Tannins ក្នុង​តែ​បៃតង​នឹង​បង្កើន​ការបញ្ចេញ​អាស៊ីត​ក្រពះ ដែល​ជា​ហេតុ​នាំឱ្យមាន​ផល​រំខាន​របស់​វា​ដូចជា ទល់​លាមក ក្អួត និង​ចង្អោរ​ជាដើម​។

មានប្រតិកម្ម​នឹង​ថ្នាំ​ជាច្រើន​ប្រភេទ​
តែ​បៃតង​ត្រូវបាន​គេ​ដឹងថា​មាន​ប្រតិកម្ម​នឹង​ថ្នាំ​ជាច្រើន​។ ថ្នាំ​ភ្ញោ​ច ដែល​មាន​មុខងារ​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​មិនគួរណា​ញ៉ាំ​ជាមួយនឹង​តែ​បៃតង​ឡើយ​។ ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​តែ​បៃតង​នឹង​បង្កើនល្បឿន​មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ និង​អាច​បណ្តាលអោយមាន​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដូចជា វិលមុខ លើស​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​ដើរ​លឿន​។

ឥទ្ធិពល​របស់​កាហ្វេ​អ៊ី​ន​ក្នុង​តែ​បៃតង​ក៏​នាំ​ឱ្យ​មាន​ជំងឺ​ច្រើន​ដែរ​
ជាធម្មតា​ជាតិ​កាហ្វេ​អ៊ី​ន​គឺមាន​ក្នុង​កាហ្វេ ប៉ុន្តែ​តែ​បៃតង​មួយ​ពែង​ក៏​មាន​កាហ្វេ​អ៊ី​ន​២៤ ទៅ​៤៥​មី​លី​ក្រាម​ដែរ​។ ដូច្នេះ​បើ​សិន​ជា​ការ​ញ៉ាំ​តែ​បៃតង​រហូតដល់​៤ ទៅ​៥​ដង​ក្នុង​មួយថ្ងៃ វា​អាច​នឹង​មាន​ជំងឺ​ជា​ច្រើន​ដូចជា​៖
•​    ​ថប់​អារម្មណ៍​
•​    ​ជំងឺ​ទឹកនោម​ផ្អែម​
•​    ​ទល់​លាមក​
•​    ​គេង​មិន​លក់​
•​    ​រលាក​ពោះវៀន​
•​    ​បេះដូង​ដើរ​ខុស​ធម្មតា​
•​    ​ក្រហាយ​ដើមទ្រូង​
•​    ​ញ័​រសាច់​

បណ្តាល​ឱ្យ​ពុក​ឆ្អឹង​
តែ​បៃតង​នឹង​ទៅ​ទប់ស្កាត់​ការប្រើប្រាស់​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ និង​បញ្ចេញ​ជាតិ​កាល់ស្យូម​ពី​ក្នុង​ឈាម​ទៀត ដូច្នេះ​វា​ពិតជា​ងាយ​នាំ​ឱ្យ​ឆ្អឹង​ពុក​ខ្លាំងណាស់​។ ដូច្នេះ​អ្នក​គួរតែ​ធ្វើ​យ៉ាងណា​ញ៉ាំ​តែ​បៃតង​ត្រឹមតែ ៣០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។

រាល់​ផល​រំខាន​ទាំងអស់នេះ​មិនមែន​លុប​អស់​នូវ​អត្ថប្រយោជន៍​ជាច្រើន​របស់​តែ​បៃតង​ឡើយ ប៉ុន្តែ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គួរតែមាន​ដែន​កំណត់ និង​តាមដាន​ទៅលើ​បរិមាណ​របស់​វា​ទើប​ជា​ប្រយោជន៍​ធំ និង​ចៀសវាង​ការប្រើប្រាស់​ច្រើន​ជ្រុល​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។