មាន​ដឹង​ទេ​ថា​តើ​ជំងឺហឺត​កើតចេញ​ពី​ណា​?

មាន​ដឹង​ទេ​ថា​តើ​ជំងឺហឺត​កើតចេញ​ពី​ណា​?

​ជំងឺហឺត​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​ធ្វើឱ្យ​ផ្លូវដង្ហើម​រួម​តូច និង​ហើម ព្រមទាំង​បញ្ចេញ​ជាតិ​រំអិល​កាន់តែច្រើន ដែល​ជា​ហេតុនាំឱ្យ​ពិបាក​ដកដង្ហើម ក្អក និង​ដកដង្ហើម​ឮ​ដូ​ចហួច​។ សម្រាប់​អ្នក​ខ្លះ រោគសញ្ញា​ទាំងនេះ​មាន​លក្ខណៈ​តិចតួច​ទេ តែ​ខ្លះទៀត​វា​អាច​ជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​រំខាន​ដល់​សកម្មភាព​ប្រចាំថ្ងៃ និង​គម្រាម​គំហែង​ដល់​អាយុជីវិត​ផង​នៅ​ពេល​មាន​ការ​ធ្វើ​ទុក្ខ​ពី​ជំងឺហឺត​ម្តងៗ​។

​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​មួយចំនួន​កើត​ជំងឺហឺត ហើយ​ខ្លះ​ទៀត​មិន​កើត​ឡើយ ប៉ុន្តែ​រឿង​នេះ​ប្រហែលជា​មាន​ការ​ផ្សំគ្នា​នៃ​កត្តា​បរិដ្ឋាន និង​ហ្សែ​ន​ហើយ​។

​ការ​ប្រឈម​នឹង​សារធាតុ​បង្ក​រលាក និង​អាឡែ​ហ្ស៊ី​ច្រើន​ប្រភេទ​អាច​នាំអោយ​កើត​ជា​សញ្ញា​របស់​ជំងឺហឺត​ដែរ​។ មូលហេតុ​របស់​ជំងឺហឺត​មាន​លក្ខណៈ​ខុសៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដែល​អាច​មាន​ដូចជា​៖

  • ​លម្អង​ផ្កា រោម​សត្វ ផ្សិត សត្វ​កន្លាត និង​ធូលី​ដី​
  • ​មាន​ជំងឺ​ផ្លូវដង្ហើម​ដូចជា ជំងឺ​ផ្តាសាយ​
  • ​សកម្មភាព​រាងកាយ (​ជំងឺហឺត​កើតឡើង​ដោយ​ការ​ហាត់ប្រាណ​)
  • ​ខ្យល់​ត្រជាក់​
  • ​ការពុល​នឹង​ខ្យល់​ដូចជា​ផ្សែង​បារី​ជាដើម​
  • ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ដូចជា ថ្នាំ Beta Blocker, aspirin, Ibuprofen និង Naproxen
  • ​មាន​បញ្ហា​ផ្លូវចិត្ត​ខ្លាំងក្លា​
  • ​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ី​ត​ពី​ក្រពះ (GERD)៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។