រុស្ស៊ី​ចាប់​ផ្ដើម​បង្រៀន​សត្វ​ស្វា​ដើម្បី​បញ្ជូន​ទៅកាន់​​ភព​អង្គារ​ហើយ​តើ!

រុស្ស៊ី​ចាប់​ផ្ដើម​បង្រៀន​សត្វ​ស្វា​ដើម្បី​បញ្ជូន​ទៅកាន់​​ភព​អង្គារ​ហើយ​តើ!

ស្វា​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មនុស្ស​អាច​ទៅ​កាន់​ឋាន​ព្រះ​ច័ន្ទ​ដំបូង​​គេ ​ហើយ​ឥឡូវ​នេះ​ ​អ្នក​វិទ្យាសាស្ត្រ​រុស្ស៊ី​សង្ឃឹម​ថា​ សត្វ​ដដែល​នឹង​ជួយ​នាំ​មនុស្ស​ជាតិ​ទៅ​កាន់​ភព​អង្គារ។​

 

អ្នក​ជំនាញ​មក​ពី​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​រុស្ស៊ី​កំពុង​តែ​បង្រៀន​សត្វ​ស្វា​ ប្រភេទ ​Rhesus Macaques បួន​ក្បាល​ ឲ្យ​ចេះ​ធ្វើ​ដំណើរ​ទៅ​កាន់​លំហអាកាស​ និង​អាច​ចុះ​ចត​លើ​ភព​ក្រហម​នោះ​បាន​ បើ​ទោះ​បី​ជា​គេ​មិន​ទាន់​ច្បាស់​ថា​ ការ​ធ្វើ​ដំណើរ​របស់​សត្វ​ទាំង​នេះ​អាច​នឹង​ត្រឡប់​មក​កាន់​ភព​ផែន​ដី​​វិញ​បាន​​ឬ​អត់​ក្ដី។

 

ការ​បង្វឹក​សត្វ​នេះ​រាប់​បញ្ចូល​ទាំង​ការ​បង្រៀន​ឲ្យ​ចេះ​ប្រើប្រាស់​ឧបករណ៍​បញ្ជា​ Joystick ​ដោះ​ស្រាយ​បញ្ហា​ Puzzle​ ដែល​អាច​ជួយ​បង្រៀន​ពួក​គេ​ឲ្យ​បំពេញ​បេសកកម្ម​បាន​នៅ​ពីរ​ឆ្នាំ​បន្ទាប់។

 
ក្នុង​មួយ​ថ្ងៃ​ៗ​ គេ​បាន​បង្រៀន​សត្វ​ស្វា​ទាំង​នោះ​ឲ្យ​ចេះ​កុងត្រូល​ឧបករណ៍​បញ្ជា​ និង​ចុច​ប៊ូតុង​​ផ្សេង​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ​ តាម​ការ​​បង្ហាញ​ដោយ​ Cursor។ លើស​ពី​នេះ​ វា​ក៏​ត្រូវ​រៀន​ដោះ​ចេះ​ស្រាយ​ចំណោទ​ Puzzle ​ផង​ដែរ។ បើ​សត្វ​ទាំង​នោះ​អាច​ធ្វើ​បាន​ជោគជ័យ​ ពួក​វា​នឹង​ត្រូវ​បាន​ផ្ដល់​រង្វាន់​ដោយ​ទឹក​ផ្លែ​ឈើ។ អ្នក​វិទ្យាសាស្ត្រ​រំពឹង​ថា​ គម្រោង​បង្វឹក​​នេះ​នឹង​សម្រេច​បាន​ជោគជ័យ​ត្រឹម​ឆ្នាំ​២០១៧។

 

រុស្ស៊ី​ចាប់​ផ្ដើម​បង្រៀន​សត្វ​ស្វា​ដើម្បី​បញ្ជូន​ទៅកាន់​​ភព​អង្គារ​ហើយ​តើ!

 

រុស្ស៊ី​ចាប់​ផ្ដើម​បង្រៀន​សត្វ​ស្វា​ដើម្បី​បញ្ជូន​ទៅកាន់​​ភព​អង្គារ​ហើយ​តើ!

 រុស្ស៊ី​កំពុង​បង្រៀន​សត្វ​ស្វា​សម្រាប់​បញ្ជូន​ទៅ​កាន់​ភព​អង្គារ​

 

រុស្ស៊ី​ចាប់​ផ្ដើម​បង្រៀន​សត្វ​ស្វា​ដើម្បី​បញ្ជូន​ទៅកាន់​​ភព​អង្គារ​ហើយ​តើ!

 

គម្រោង​ចង់​ហោះ​ទៅ​កាន់​ភព​អង្គារ​គឺ​ចាប់​ផ្ដើម​ផុះផុល​ បន្ទាប់​ពី​អង្គការ​ណាសា​​ប្រកាស​ថា​ ភព​អង្គារ​អាច​មាន​ប្រភព​ទឹក។

 

សត្វ​ស្វា​ដំបូង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន​អវកាស​ គឺ​ Albert I​ ក្នុង​ខែ​មិថុនា​ ឆ្នាំ​១៩៤៨​ តាម​រ៉ុកែត​អាមេរិក​ V-2​ ប៉ុន្តែ​វា​បាន​ងាប់​ដោយសារ​ខ្វះ​ខ្យល់​ដក​ដង្ហើម​ពេល​កំពុង​ហោះហើរ។

 

មួយ​ឆ្នាំ​ក្រោយ​មក​ V-2 ​ទី​ពីរ​ បាន​នាំ​យក​ Albert II ​បាន​រយៈ​កម្ពស់​១៣៣,៥៧៦​គីឡូម៉ែត្រ​ ប៉ុន្តែ​បាន​ធ្លាក់​មក​វិញ​ ហើយ​សត្វ​ស្វា​នោះ​ក៏​បាន​ងាប់​ក្នុង​ហេតុការណ៍​ធ្លាក់​នោះ​ដែរ។

 

ក្នុង​ខែ​ធ្នូ​ឆ្នាំ​ដដែល​នោះ​ Alert IV ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អវកាស​ទៀត​ ដោយ​ភ្ជាប់​ខ្លួន​នឹង​ម៉ាស៊ីន​ដូច្នេះ​គេ​អាច​ត្រួត​ពិនិត្យ​សុខភាព​របស់​វា​បាន។ សត្វ​ស្វា​នោះ​អត់​មាន​ឈឺ​អ្វី​ទេ​ ប៉ុន្តែ​ដូច​ Albert II ​ដែរ​ គឺ​បាត់​បង់​ជីវិត​ដោយសារ​តែ​ការ​ប៉ះ​ទង្គិច។

 
រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​មក​ទៀត​ ទើប​មាន​សត្វ​ស្វា​មួយ​ទៀត​ឈ្មោះ​ Yorick ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​លំហអាកាស​ជា​ថ្មី​ ហើយ​សត្វ​ស្វា​នេះ​ហើយ​ដែល​​អាច​ធ្វើ​ដំណើរ​បាន​កម្ពស់​​ ៨០,៤៦​​គីឡូម៉ែត្រ​ ជាមួយ​សត្វ​កណ្ដុរ​១១​ក្បាល​ និង​ត្រឡប់​មក​ភព​ផែន​ដី​វិញ​ដោយ​សុវត្ថិភាព។

 
រុស្ស៊ី​ចាប់​ផ្ដើម​បង្រៀន​សត្វ​ស្វា​ដើម្បី​បញ្ជូន​ទៅកាន់​​ភព​អង្គារ​ហើយ​តើ!

Albert I​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​លំហំ​អាកាស​ ក្នុង​ខែ​មិថុនា​ ឆ្នាំ​១៩៤៨ 

 

រុស្ស៊ី​ចាប់​ផ្ដើម​បង្រៀន​សត្វ​ស្វា​ដើម្បី​បញ្ជូន​ទៅកាន់​​ភព​អង្គារ​ហើយ​តើ!

 

 

ចុច​អាន៖ អាថ៌កំបាំង​មនុស្ស​លើ​ភព​ព្រះ​អង្គារ មាន​អវកាសយានិក​ធ្លាប់​ឃើញ​កាល​ពី៣៥​ឆ្នាំ​មុន

 
ប្រភព៖  dailymail