សម្តេច​ហ៊ុនសែន ដឹកនាំ​គណៈប្រតិភូ វិល​មកដល់​ភ្នំពេញ​វិញ​ហើយ​

ភ្នំពេញ: នៅ​ម៉ោង​ជិត ៩ ព្រឹក ថ្ងៃទី​២៨ ខែតុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ធ្វើដំណើរ​វិលត្រឡប់​មក​ដល់​មាតុប្រទេស​វិញ ដោយ​សុវត្ថិភាព​ហើយ​។ សម្តេច​តេ​ជោ ហ៊ុនសែន បាន​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវការ​រយៈពេល ៣ ថ្ងៃ នៅ​ប្រទេស​បារាំង ដែល​បានធ្វើអោយ​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ កាន់តែ​ល្អ​រឹងមាំ​ថែមទៀត​៕