មនុស្សស្រីមួយចំនួន​ដែល​ប្រុសៗមិន​គួរ​ដាក់ចិត្តស្រឡាញ់

មាន​ហេតុផលជាច្រើនដែលធ្វើឲ្យប្រុសៗ​ពេញចិត្ត​ចំពោះមនុស្សស្រី មិនមែនមាន​តែរូបសម្បត្តិ​ផ្នែកខាងក្រៅមួយមុខគត់នោះទេ។ ជាពិសេស​ពួកគេ​តែងតែ​សម្លឹង​មើលមនុស្សស្រី​ណាម្នាក់​ដែលស្មោះ​ជាមួយនឹងស្នេហា​ផងដែរ ប៉ុន្តែក៏មាន​ភាពចាំបាច់​ដែលបុរសៗ​​ត្រូវនៅឲ្យ​ឆ្ងាយពីមនុស្ស​ស្រី។ 
 
មនុស្សស្រីមួយចំនួន​ដែល​ប្រុសៗមិន​គួរ​ដាក់ចិត្តស្រឡាញ់
ក្រៅពី​រូបសម្បត្តិខាងក្រៅ​ដែលធ្វើឲ្យបុរសៗ​ពេញចិត្តបំផុត នៅមានរឿងរ៉ាវជាច្រើនទៀតដែល​ផ្ទុយពី​សម្រស់ និង​ផ្លូវភេទ។ មាន​បុរសៗ​មិនច្រើនទេ​ដែល​ចូលចិត្ត​សម្គាល់​មើលអ្វីៗ​គ្រប់យ៉ាង​ប្លែកៗ ឬចាំចាប់​កំហុស​របស់មនុស្សស្រី។ ជាធម្មតា បុរសៗតែងតែ​លង់ស្រឡាញ់នឹង​មនុស្សស្រី​ដែលមានរូបសម្បត្តិស្រស់ស្អាត កែវភ្នែក​គួរឲ្យទាក់ទាញ ឬបបូរមាត់​គួរឲ្យខ្នាញ់។ តែទោះបីជាយ៉ាងណា​ក៏ដោយ មានរឿងរ៉ាវ ៦យ៉ាង​ដែលបុរសៗ​មិនគួរបាក់ចិត្តស្រឡាញ់មនុស្សស្រី ប្រសិនបើពួកអ្នកចង់​ស្វែងរកស្នេហា​យូរអង្វែង៖
ពូកែនិយាយ​បញ្ឈឺចិត្ត និង​សើចចំអក
បុរសមួយចំនួន​ចូលចិត្ត តាម​ញ៉ែមនុស្សស្រីដែលនិយាយបញ្ឈឺ និងសើចចំអកឲ្យ​ខ្លួនដើម្បីយកឈ្នះចិត្តរបស់នារីម្នាក់នោះ។ ប៉ុន្តែ​កុំលង់ស្រឡាញ់នាងព្រោះតែ​រឿង​មួយនេះ​ ព្រោះវា​មិនមែន​ជាស្នេហាពិតឡើយ។
តាមស្អិត
នេះជាប្រភេទមនុស្សស្រី​ដែលចង់បាន​អ្នកមក​ធ្វើជា​កម្មសិទ្ធិលឿនបំផុត។ នៅដំណាក់កាលចាប់ផ្តើម​ដំបូងនៃ​ស្នេហា វាពិបាកនឹង​សម្គាល់មើល​បញ្ហាទំនុកចិត្ត​របស់មនុស្ស​ស្រីបន្តិច។ ជា​ធម្មតា បញ្ហានេះ​ត្រូវកើតឡើង​ក្រោយពេល​ស្នេហាជ្រាលជ្រៅ​ជាមួយ​គ្នារួច។
ពូកែម្ញ៉ិកម្ញ៉ក់
បុរសៗចូល​ចិត្ត និងស្រឡាញ់​មនុស្សស្រី​ដែលចូលចិត្តធ្វើឬកម្ញ៉ិកម្ញ៉ក់។ ពួកគេចូលចិត្ត​ភាពម្ញ៉ិកម្ញ៉ក់​ពីកំណើតរបស់​មនុស្សស្រី ព្រោះវាគួរ​ឲ្យស្រឡាញ់ វាធ្វើឲ្យ​គាត់សប្បាយចិត្ត ហើយ​បង្ហាញឲ្យ​គាត់ដឹង​ថា ការចែចង់​កាន់តែមាន​ភាពងាយស្រួល។ ប៉ុន្តែអ្នក​ត្រូវយល់​ពីភាពខុសគ្នា​រវាងស្ថានភាព​នៃភាព​ម្ញ៉ិកម្ញ៉ក់ពីធម្មជាតិ និង​ភាពម្ញ៉ិកម្ញ៉ក់ហួសហេតុ។
បុរសៗ​ភាគច្រើន​នឹងស្អប់​មនុស្សស្រី ព្រោះតែនាង​ចូលចិត្តប្រើកាយវិកានេះ​ចំពោះមនុស្ស​គ្រប់រូប​មិនថា ជា​មិត្តស្និតស្នាល, មនុស្ស​មិនស្គាល់គ្នា ឬក៏ថៅ​កែរបស់នាង​ឡើយ។
មនុស្សស្រី​ដែលចូលចិត្ត​សប្បាយច្រើន
នៅពេលបុរស​បានជួបនាង​ជាលើកដំបូង គាត់​នឹងគិតថា នាងធ្វើឲ្យ​គាត់មាន​កម្លាំងចិត្ត។ នាងជា​មនុស្សគួរ​ឲ្យស្រឡាញ់, មិនចេះ​កើតទុក្ខ ហើយ​ជាមនុស្ស​ដែល​ស្រឡាញ់​គូស្នេហ៏​របស់ខ្លួន។ នៅពេលស្នេហា​របស់អ្នក​បានជ្រាលជ្រៅហើយ អ្នកនឹង​បានដឹង​ថា ពេញមួយជីវិត​របស់នាង​ចង់តែ​ចូលរួម​ក្នុងពិធីជប់លៀង​តែប៉ុណ្ណោះ។ ហើយ​នៅពេល​ពិធីជប់លៀង​កន្លង​ផុតទៅ នាង​លែង​មានក្តីសុខ និង​រឡេករឡក់​តទៅទៀត។
ពេលខ្លះ ភាព​រួសរាយ​អាចជាភាព​សប្បាយរីករាយ​ក្នុងចំណែក​មួយ​ដ៏តូច ប៉ុន្តែមនុស្សស្រី​ដែលចូលចិត្ត​ពិធីជប់លៀង​មិនធ្លាប់​គិតអ្វីវែងឆ្ងាយ​ឡើយ។ ដូច្នេះ គួរ​តែរក​មនុស្សស្រី​ណាដែល​មិនគិត​ថា មិនចូលចិត្ត​ពីធីជប់លៀងប្រសើរជាង។
និយាយ​ច្រើន
វាជារឿងមួយ​ដែលមិនល្អ ហើយក៏​មិនអាក្រក់​ដែរចំពោះមនុស្សស្រី​ដែលចូលចិត្ត​និយាយច្រើន។ មនុស្សស្រី​មួយចំនួនចូលចិត្ត​និយាយច្រើន ព្រោះពួកនាង​ចូលចិត្ត​ចែករំលែក​គំនិត នៅពេល​ពិភាក្សាអំពីប្រធានបទ​ដែលនាង​ចាប់អារម្មណ៏។ តែទោះបីជា​យ៉ាងណា បុរសៗមិនចូលចិត្ត​មនុស្សស្រី​ដែលចេះតែផ្តល់​យោបល់ឲ្យ​គាត់ ក្នុង​ពេលពិភាក្សា​ប្រធានបទ​ណាមួយ ឬនៅពេលនាងរំខាន​គាត់ នៅពេលគាត់​កំពុងសន្ទនា។
តាមដានគ្រប់ពេល
មនុស្សស្រីពិតជាសប្បាយចិត្ត​នឹងទាក់ទងបុរសដែល​ខ្លួនពេញចិត្តខ្លាំង​បំផុត ប៉ុន្តែវា​មិនមែន​មានន័យថា នាងត្រូវ​តាមដានមគាត់ជារៀងរាល់​ថ្ងៃនោះ​ឡើយ។ នេះជាប្រភេទ​មនុស្សស្រី​ដែលចូលចិត្ត​ចង់ដឹង​ពីគ្រប់យ៉ាងរបស់​មនុស្សប្រុស​ដោយគ្មានពេល​កំណត់៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មនុស្សស្រីមួយចំនួន​ដែល​ប្រុសៗមិន​គួរ​ដាក់ចិត្តស្រឡាញ់