នារីស្រស់ស្អាត​​២នាក់​ជិះ​ម៉ូតូ​​ចេញពី​​កន្លែង​ធ្វើ​ការ​បុក​ម៉ូតូ​មួយ​គ្រឿង​​សង​៤០​ដុល្លារ​

​រាជ​ធានី​ភ្នំពេញ ៖ នារី​​​​រូបស្រស់​២​នាក់​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​មិន​ប្រុង​​ប្រ​យ័​ត្ន​បុក​​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​​​បណ្ដាល​ឱ្យ​រង​របួសស្រាល កាលពី​វេលា​ម៉ោង៣​​និង៣០​​នាទី​​ទៀបភ្លឺ​ឈាន​​ចូល​​ថ្ងៃ​ទី​២៨ ​តុលា ​តាម​បណ្ដោយ​ផ្លូវ​​លេខ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​ ។

ម៉ូតូ​បង្ក​ម៉ាក​អាយ​ខន ពណ៌​សលាយ​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​ភ្នំពេញ1AF-6140 ​ជិះ​គ្នា​២នាក់​ភេទស្រី ។ រីឯ​ម៉ូតូ​​មួយគ្រឿង​​​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៥ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU-0725 ​​បើក​បរ​ដោយ​បុរសម្នាក់​ ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​នារី​២​នាក់​ជិះ​ម៉ូតូ​ចេញពី​​កន្លែង​ធ្វើការ​នៅ​ហាងខា​រ៉ា​អូ​​ទៅ​ផ្ទះ​​ដោយ​មិន​បាន​មើល​ឆ្វេង​ស្តាំ ស្រប​ពេល​នោះមាន​​ម៉ូតូ​​មួយ​គ្រឿង​​ជិះ​ពី​ជើង​ទៅ​ត្បូង​​​បុក​​បណ្តាល​ឲ្យ​ដួល​រង​របួសស្រាល ​និង​ខូចខាត​ម៉ូតូទាំង​ពីរ​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ចុះ​ទៅ​វាស់វែង​ឲ្យ​ភាគី​ទាំង​២​​ធ្វើការ​ចរចា​គ្នា ដោយសារ​តែ​នារី​ទាំង​២នាក់​​ជិះ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​​​​ក៏​សុខចិត្ត​សង​ថ្លៃ​ខូចខាត​​ដល់​​ម្ចាស់​​ម៉ូតូ​​រងគ្រោះ​ចំនួន​៤០​ដុល្លារ​ដើម្បី​​បញ្ចប់រឿង ៕