កាំភ្លើង​ធំ ចាញ់​ Sheffield ​ទក់​សាច់ និង​របួស​កីឡាករ​អស់​២​នាក់

កាំភ្លើង​ធំ ចាញ់​ Sheffield ​ទក់​សាច់ និង​របួស​កីឡាករ​អស់​២​នាក់

​ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ League Cup ​​បន្ទាប់​ពី​ចាញ់​ក្រុម​ Sheffield Wednesday ​៣-០ កាល​ពី​យប់​មិញ ​ខណៈ​ដែល​​កីឡាករ​២​នាក់​ Alex Oxlade-Chamberlain ​និង​ Theo Walcott ​បាន​រង​របួស​ ដូរ​ចេញ​ពី​ការ​ប្រកួត​ទៀត។

 

កាំភ្លើង​ធំ ចាញ់​ Sheffield ​ទក់​សាច់ និង​របួស​កីឡាករ​អស់​២​នាក់

 

​៣​គ្រាប់​របស់​​ម្ចាស់​ផ្ទះ​ Sheffield ដែល​ជា​ក្រុម​​មួយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៩ នៅ​លីក​លំដាប់​ទី​២ Championship ​គឺ​រក​បាន​ដោយ​ Ross Wallace ​នាទី​២៨, Lucas Joao នាទី​៤០ និង​ Sam Hutchinson នាទី​៥២។

 

Oxlade-Chamberlain ​លេង​បាន​តែ​៥​នាទី ត្រូវ​បាន​ដូរ​ចេញ​ជំនួស​ដោយ​ Walcott ដោយសារ​របួស​សរសៃពួរ ប៉ុន្តែ​​ Walcott ​លេង​បាន​តែ​១៤​នាទី ក៏​របួស​​កំភួន​ជើង​ទៀត និង​ត្រូវ​ដូរ​ចេញ​វិញ​ទៀត ជំនួស​ដោយ​​កីឡាករ​វ័យ​ក្មេង​១៧​ឆ្នាំ Ismael Bennacer។

 

Arsenal ​នឹង​ត្រូវ​ប៉ះ​ Swansea City ​នៅ​ថ្ងៃ​សៅរ៍​បន្ត​ទៀត​​នៅ​ Premier League មុន​ពេល​ប៉ះ​ Bayern Munich ​នៅ​ UEFA Champions League សប្ដាហ៍​ក្រោយ។

 

កាំភ្លើង​ធំ ចាញ់​ Sheffield ​ទក់​សាច់ និង​របួស​កីឡាករ​អស់​២​នាក់

 

កាំភ្លើង​ធំ ចាញ់​ Sheffield ​ទក់​សាច់ និង​របួស​កីឡាករ​អស់​២​នាក់

 

កាំភ្លើង​ធំ ចាញ់​ Sheffield ​ទក់​សាច់ និង​របួស​កីឡាករ​អស់​២​នាក់

 

កាំភ្លើង​ធំ ចាញ់​ Sheffield ​ទក់​សាច់ និង​របួស​កីឡាករ​អស់​២​នាក់

 

កាំភ្លើង​ធំ ចាញ់​ Sheffield ​ទក់​សាច់ និង​របួស​កីឡាករ​អស់​២​នាក់

 

​លទ្ធផល​គូ​ផ្សេង​ទៀត​យប់​មិញ​គឺ Everton យក​ឈ្នះ​​លើ​ Norwich City ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៤-៣ បន្ទាប់​ពី​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១។ រីឯ​ Hull City ដែល​លេង​នៅ ​Championship ​បាន​យក​ឈ្នះ Leicester City ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៥-៤ បន្ទាប់​ពី​បញ្ចប់​លទ្ធផល ១-១ ដូច​គ្នា៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc