គ្រូ​ប្រដាល់​គុន​ចម្រុះ ហ៊ុន ច័ន្ទរាជ បង្កើត​ក្លិប​ថ្មី​មួយ​សង្ឃឹម​ជួយ​កីឡាករ​បាន​ច្រើន


គ្រូ​ប្រដាល់​គុន​ចម្រុះ ហ៊ុន ច័ន្ទរាជ បង្កើត​ក្លិប​ថ្មី​មួយ​សង្ឃឹម​ជួយ​កីឡាករ​បាន​ច្រើន

គ្រូ​ប្រដាល់​គុន​ចម្រុះ ហ៊ុន ច័ន្ទរាជ បាន​បើក​ក្លិប​ប្រដាល់​គុន​ចម្រុះ​មួយ​ឈ្មោះ​ថា Cambodian Top Team ដោយ​សង្ឃឹម​ថា​អាច​ជួយ​កីឡាករ​ឲ្យ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​បាន​ច្រើន និង​​ធ្វើ​ឲ្យ MMA រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

គ្រូ​ប្រដាល់​គុន​ចម្រុះ ហ៊ុន ច័ន្ទរាជ បង្កើត​ក្លិប​ថ្មី​មួយ​សង្ឃឹម​ជួយ​កីឡាករ​បាន​ច្រើនហ៊ុន ច័ន្ទរាជ កំពុង​បង្ហាត់​សិស្ស

 

តាម​ការ​​ពិត​ក្លិប Cambodian Top Team បាន​បង្កើត​ឡើង​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ​ទើប​​បញ្ចេញ​ឈ្មោះ ក្រោយ​ពេល​រៀប​ចំ​ដំណើរ​ការ​បាន​ល្អ។ បច្ចុប្បន្ន​ក្លិប​មួយ​នេះ​មាន​កីឡាករ ៦​រូប ដែល​សុទ្ធតែ​ស្ថិត​ក្នុង​ចំណោម​កំពូល​​កីឡាករ​ប្រដាល់​គុន​ចម្រុះ​នៅ​កម្ពុជា បូក​រួម​ទាំង​សិស្ស​ហាត់​រៀន​ធម្មតា​ប្រមាណ​ជាង ២០​នាក់​ទៀត។

 

ប្រធាន​ក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ បាន​​និយាយ​ថា៖ «ខ្ញុំ​បង្កើត​ក្លិប Cambodian Top Team នេះ​ឡើង គោល​បំណង​ចង់​ឲ្យ MMA រីក​ចម្រើន​នៅ​ស្រុក​ខ្មែរ… សព្វ​ថ្ងៃ​ហ្នឹង​​អត់​សូវ​មាន​ក្លិប​ច្រើន​ទេ, អ៊ីចឹង​កាលណា​យើង​បង្កើត​ក្លិប​ច្រើន​ទៅ ក្រៅ​ប្រទេស​គេ​អាច​ទទួល​ស្គាល់ និង​ប្រមូល​កីឡាករ​យើង​ទៅ​វ៉ៃ​កាន់​តែ​ច្រើន…»។

 

ម្ចាស់​ខ្សែ​ក្រវ៉ាត់​ប្រដាល់​ច្រើន​ស្ថាប័ន​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា លោក​សង្ឃឹម​ជោគ​ជ័យ​ច្រើន ក្រោយ​ពេល​បង្កើត​ក្លិប​នេះ​ឡើង ព្រោះ​កីឡាករ-កីឡា​ការិនី​ទាំង​អស់​សុទ្ធតែ​មាន​បទពិសោធន៍ និង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​បន្ត​បន្ទាប់។ លោក ហ៊ុន ច័ន្ទរាជ បាន​អះអាង​ជា​ចុង​ក្រោយ​ថា ចំពោះ​ក្លិប ​A Fighter ពេល​នេះ​មិន​មាន​ពាក់​ព័ន្ធ​ជាមួយ​លោក​ទៀត​ឡើយ៕

 

សូម​ទស្សនា​វីដេអូ លោក ហ៊ុន ច័ន្ទរាជ និយាយ​ពី​ការ​បង្កើត​ក្លិប៖

 

 

អត្ថបទ៖ គង់ វិសាល
​​​​