អ្នកស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើងដល់​ជាង​៣០០​នាក់

​ប៉ា​គី​ស្ថាន​៖​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៥​រ៉ិ​ច​ទ័​រ បានធ្វើការ​វាយប្រហារ​តំបន់​ភាគ​ខាងជើង ឈៀង​ខាងលិច​ប៉ា​គី​ស្ថាន និង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ប្រទេសជិតខាង​បានសម្លាប់​មនុស្ស​កើន​ដល់​៣៥០​នាក់​ហើយ​។ នេះ​យោងតាម​ព័ត៌មាន Xinhua ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​។​

​មន្ត្រី​ក្នុង​តំបន់​បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់​នៅមាន​ជិត​២៧០​នាក់ ជាមួយនឹង​ជាង ២០០០​នាក់​រងរបួស ខណៈ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ បាន​បញ្ជាក់ថា មាន​មនុស្ស​២៣០​នាក់​ស្លាប់ និង​១៦២៩​នាក់​រងរបួស គ្រា​ដែល​រដ្ឋាភិបាល​,​កងកម្លាំង និង​អង្គការ​មនុស្សធម៌​ប៉ា​គី​ស្ថាន បាន​នឹង​កំពុង​បន្ត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ជួយសង្គ្រោះ​ផងដែរ​។​

​តាម​ប្រភព​ដដែល​បាន​បញ្ជាក់ថា ភាគច្រើន​នៃ​ក្រុម​ជួយសង្គ្រោះ ត្រូវបាន​បញ្ជូនទៅ​កាន់​ភាគ​ខាងជើង​ឈៀង​ខាងលិច ខេត្ត Khyber Pakhtunkhwa ជា​តំបន់​ដែល​រង​ការវាយប្រហារ​ខ្លាំងជាងគេ នៅក្នុង​តំបន់ភ្នំ Hindu Kush ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​ជាមួយ ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយនៅ​តំបន់​នេះ​មាន​មនុស្ស​ចំនួន​១៨៥​នាក់​បាន​ស្លាប់ និង​ផ្ទះ ២,១០២​ខ្នង​ត្រូវបាន​បំផ្លាញ​៕