Stoke បានបន្ថែមភាពវេទនាដល់លោក Mourinho ខណៈ Sheffield ទម្លាក់ Arsenal

ខ្សែ​បម្រើ Eden Hazard បាន​ខ្ជះ​ខ្ជាយ​បាល់​​ប៉េណាល់​ទីកាត់​សេច​ក្តី ខណៈ​ដែល​ក្រុម Stoke City បាន​បន្ថែម​ភាព​វេទ​នា​ដល់​លោក Jose Mourinho ដែល​ជា​​អ្នក​​ចាត់​ការ​ទូទៅ​​របស់​ក្រុម Chelsea តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួតពាន League Cup ខណៈ​ដែល​​​ក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​ទី​២ Sheffield Wednesday បាន​ទម្លាក់​ក្រុម Arsenal ​ជ័យ​ជម្នះ​ដ៏មិន​នឹកស្មាន​ដល់​ក្នុងលទ្ធ​ផល ៣-០​។ ក្រោយពី​ខ្សែ​ប្រយុទ្ធ Jon Walters បាន​ជួយ​ឲ្យក្រុម Stoke មាន​គ្រាប់​បាល់​នាំមុខ​មុន​ជាមួយនឹង​ការ​ស៊ុត​បាល់​​ពី​ចម្ងាយ​យ៉ាងល្អ​នៅ​កីឡ​ដ្ឋាន Britannia ខ្សែ​ប្រយុទ្ធ​​បម្រុង Loic Remy របស់ Chelsea ដែល​​ប្តូរ​ចូល​លេង​ជំនួស​ខ្សែ​ប្រយុទ្ធ​ដែល​មាន​របួស Diego Costa បាន​រក​គ្រាប់​បាល់​តាមស្មើ​​នៅ​នាទី​បន្ថែម​ដើម្បី​ធ្វើ​លទ្ធផល​ស្មើ ១-១​។
1
2
ក្រោយ​ពី​​បញ្ចប់​ក្នុង​លទ្ធ​ផលស្មើ ០-០ នៅ​នាទី​បន្ថែម​​១៥​​នាទីពីរ​ដង ការ​ស៊ុត​បាល់​៩​គ្រាប់​​ដំ​បូង​នៃ​បាល់​ប៉េ​ណាល់​ទី​សុទ្ធ​សឹង​​ចូល​ទី លើក​លែង​តែ​ខ្សែ​បម្រើ​ធ្លាក់​ទម្រង់​លេង Hazard ប៉ុណ្ណោះ​​ដែល​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​១០​របស់​គេ​ត្រូវ​បាន​សង្គ្រោះ​ដោយ​​អ្នក​ចាំ​ទី Jack Butland របស់ Stoke ដើម្បី​​ធ្វើ​ឲ្យក្រុម Chelsea រង​បរា​ជ័យ​ជា​លើក​ទី​៩នៅ​រដូវកាល​នេះ និង​ដើម្បី​ទម្លាក់​ក្រុមម្ចាស់​ការ​ពារ​តំណែង​ជើង​ឯកមួយ​នេះ​។ ដើម្បី​ការ​ពារ​ទម្រង់​លេង​​​របស់​ក្រុម​ខ្លួន លោក Mourinho បាន​ឲ្យ​ដឹង​ថា៖ «អ្វី​ដែល​កីឡាករ​បាន​ធ្វើ​នៅ​រាត្រីនេះ គឺ​ប្រឈម​មុខនឹង​មនុស្ស​ដែល​​សរសេរ និង​និយាយ​ថា អ្នក​ជា​មនុស្ស​ល្ងង់​។ អ្វី​ដែល​​មនុស្ស​​ជា​ច្រើន​សរសេរ និង​និយាយ​ពិត​ជា​អាក្រក់​សម្រាប់​កីឡាករ​។ ប្រហែល​ជា​ពួកគេ​និយាយ​ថា កីឡាករ​របស់​ខ្ញុំ​​គឺ​ដូច​ជា​ពួក​គេ​នៅ​ពេល​ដែលពួក​គេ​ជា​កីឡាករ​។ កីឡាករ​របស់​ខ្ញុំ​​​មិន​មែន​បែប​នោះឡើយ​។ ពួក​គេ​បាន​ខិត​​ខំ​ព្យា​យាម​យ៉ាងខ្លាំង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia