អានអត្ថបទនេះចប់ ទើបដឹងថា ផ្លែឡុងកុង មានអត្ថប្រយោជន៍​ច្រើនមែន!

ផ្លែឡុងកុង (Lanzones) សំបូរនៅតាមតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា ជាដើម។ ហើយលក្ខណៈសម្បត្តិរបស់វា​​មានរាងមូល ​​សំបកពណ៌លឿងស្រាលដូចត្នោត ហើយ​ផ្លែជាចង្កោម។ ក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ ផ្លែឡុងកុងក៏ផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនសម្រាប់សុខភាពផងដែរ។

 

អានអត្ថបទនេះចប់ ទើបដឹងថា ផ្លែឡុងកុង មានអត្ថប្រយោជន៍​ច្រើនមែន!
ផ្លែឡុងកុង

ជាតិសសៃ

ផ្លែឡុងកុង អាចបរិភោគបានយ៉ាងឆ្ងាញ់ តែអ្នកគួរតែបោះគ្រាប់វាចោលផង។ ចំពោះឡុងកុង ១០០ក្រាម ផ្តល់​ជាតិសសៃច្រើនជាង២ក្រាម ដែលមាន​ប្រមាណ​ជា ៨ភាគរយនៃការទទួលទាន​ប្រចាំថ្ងៃ ​ណែនាំសម្រាប់ស្ត្រី និង ៦ភាគរយ ចំពោះបុរស។ ជាងនេះទៅទៀត ជាតិសសៃជួយការពារ​ជំងឺ​បេះដូង និងបង្ការ​ការទល់លាមក ផងដែរ។

ជាតិ Ribovlafin

ជាតិ Ribovlafin មានវីតាមីន B2 ដែលចូលរួមក្នុងការបម្លែង ​ពីកាបូន​អ៊ីដ្រាត​ទៅជាថាមពល ដែលអាចជួយ រក្សាប្រព័ន្ធប្រសាទរបស់អ្នក​ ឲ្យមាន​សុខភាពល្អ។​ ផ្លែឡុងកុង ចំនួន ១០០ក្រាម អាច​ផ្តល់ Ribovlafin ចំនួន ១២៤ មីក្រូក្រាម ឬ ៨ភាគរយ ទាំងបុរស និងស្ត្រី​ ទទួលទានសម្រាប់តម្រូវការ​​ជាប្រចាំថ្ងៃ។

ប្រឆាំងនឹង​អុកស៊ីតកម្ម

ផ្លែឈើប្រភេទនេះ ជា​ប្រភពនៃសារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម ហើយក្នុងនោះ មាន​ទាំងវីតាមីន A ផងដែរ។ វីតាមីននេះ មាន​សារៈសំខាន់ខ្លាំងណាស់ ​សម្រាប់សុខភាពភ្នែក។ លើសពីនេះទៅទៀត ផ្លែឡុងកុងសម្បូរទៅដោយសារធាតុ polyphenol ដែលអាចការពារ​អ្នកពីជម្ងឺជាច្រើន ​ដូចជា ​លើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង និង​មហារីក ជាដើម។ ទន្ទឹមនឹងនេះ​ផងដែរ វាមាន​សមត្ថភាព​ក្នុងការលុបបំបាត់ រ៉ាឌីកាល់សេរី និងជួយទប់ស្កាត់ភាពចាស់មុនវ័យថែមទៀតផង។

ផ្លែឈើមួយប្រភេទនេះ ត្រូវបាន​ណែនាំឲ្យបរិភោគទាំងស្រស់ៗ ហើយមិនតែប៉ុណ្ណោះទេ គេអាចប្រើសំបកវា ដើម្បីដេញមូសបានផងដែរ៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត