កម្លាំងអាវុធហត្ថ ខេត្តកណ្តាល បើកប្រតិបត្តិការ ចុះត្រួតពិនិត្យ រថយន្តពាក់ស្លាកលេខ ខ.ម និងបិទស្កុតខ្មៅ ជាលើកដំបូង

កណ្តាល : កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ មេបញ្ជាការអាវុធហត្ថ លោកឧត្តមសេនីយ៏ត្រី សំ តុលា បានបើកយុទ្ធនាការ ចុះត្រួតពិនិត្យ និងឃាត់រថយន្តទាំងឡាយណា ដែល ពាក់ស្លាកលេខខេមរភូមិន្ទ ដើម្បីសុំពិនិត្យឯកសារពាក់ព័ន្ធ ថាតើស្លាកលេខទាំងនេះ ពិតឫមួយកន្លែង ព្រមទាំង ធ្វើការត្រួតពិនិត្យ រថយន្តបិទស្កុតខ្មៅផងដែរ។

មន្រ្តីអាវុធហត្ថខេត្តកណ្តាលបានបញ្ជាក់ថា ពេញមួយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ កម្លាំងទីបញ្ជាការ អាវុធហត្ថ ខេត្ត និងក្រុង ស្រុកបាន ចុះត្រួតពិនិត្យលើដងផ្លូវជាតិក្នុងខេត្តជា លទ្ធផល ត្រួតពិនិត្យនិងដកហូតស្លាកលេខ ខម ក្លែងក្លាយបានមួយចំនួន និងត្រួតពិនិត្យស្លាកលេខ ខម មានឯកសារគ្រប់គ្រាន់បានមួយចំនួន ។

សម្រាប់រថយន្តដែល បិតស្កុតខ្មៅ ត្រូវបានបកចេញវិញ បានមួយចំនួន ហើយធ្វើការអប់រំណែនាំ ម្ចាស់រថយន្ត អោយបញ្ឈប់ប្រព្រឹតបទល្មើសទាំងនេះតទៅទៀត ។

មន្រ្តីអាវុធហត្ថបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ កម្លាំង អាវុធហត្ថ ខេត្តកណ្តាល និងចុះធ្វើការងារនេះ ជាប្រចាំ គ្រប់ផ្លូវទាំងអស់ក្នុងខេត្តកណ្តាល ដើម្បីអនុវត្តន៍តាមបទបញ្ជារបស់ នាយឧត្តមសេនីយ៏សៅ សុខា  មេបញ្ជាការ និង មេបញ្ជាការរង នាយសេនាធិការ អាវុធហត្ថលើផ្ទៃប្រទេស ឲ្យមានប្រសិទ្ធភាពខ្ពស់។

បើតាមការលួចបង្ហើបពីមន្រ្តីអាវុធហត្ថដដែល សម្រាប់យុទ្ធនាការ ជាលើកដំបូងនេះ មានការអន្តរាគមន៏ ជាហូរហែរ ប៉ុន្តែមេបញ្ជាអាវុធហត្ថខេត្ត បានបញ្ជាយ៉ាងដាច់ណាត់ថា ត្រូវអនុវត្តទៅតាមផ្លូវច្បាប់ ដោយគ្មានការ យោគយល់នោះឡើយ ដូច្នេះ សម្រាប់រថយន្តផ្សេងទៀត ដែលពាក់ស្លាកលេខ ខម ក្លែងក្លាយ ម្ចាស់រថយន្ត ត្រូវស្វែងរកឯកសារពាក់ព័ន្ធ អោយបានត្រឹមត្រូវឡើងវិញទុកជាមុនអោយហើយ រីឯរថយន្តដែលបិតស្កុត ខ្មៅនោះត្រូវ ចាប់ផ្តើមបកដោយខ្លួនឯងជាមុនទៅ កុំនាំរំខានអោយសមត្ថកិច្ចអាវុធហត្ថបកជូន៕