គ្រោះថ្នាក់ចរាចរណ៍ទី២៧ ខែតុលា បណ្តាល ឲ្យមនុស្សស្លាប់ ១០នាក់ របួសធ្ងន់ស្រាល ១៩នាក់

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១២លើក យប់ ៦លើក, បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់(ស្រី៥នាក់) អ្នករបួសធ្ងន់ ១១នាក់ (ស្រី៣នាក់) និងរបួសស្រាល ៨នាក់(ស្រី២នាក់)។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង ១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច ៥គ្រឿង,កង់ ១គ្រឿង, និងថ្មើរជើង ១នាក់ ។

មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៥លើក, ប្រជែងគ្រោះថ្នាក់ ២លើក, មិនប្រកាន់ស្តាំ ១លើក, មិនគោរពសិទិ្ធ ១លើក, បត់គ្រោះថ្នាក់ ១លើក, មនុស្សធ្លាក់លើគោយន្ត ១លើក, មនុស្សដើរឆ្លងផ្លូវ ១លើក, ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៩នាក់(យប់៩នាក់) ។

រថយន្ត ពិន័យសរុបចំនួន ១,១៣៣គ្រឿង (រថយន្តធំ ៦០៦គ្រឿង) ស្មើនិង១,១៣៧ករណី, ល្មើសក្រដាសស្នាមមាន ៧៣៥គ្រឿង ស្មើនឹង ៧៣៩ករណី, ចំពោះករណីល្មើសបច្ចេកទេស ៣៩៨គ្រឿងស្មើនឹង៣៩៨ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,៣០៩គ្រឿង ៕

គ្រោះថ្នាក់ចរាចរណ៍ទី២៧ ខែតុលា បណ្តាល ឲ្យមនុស្សស្លាប់ ១០នាក់ របួសធ្ងន់ស្រាល ១៩នាក់