បុរស​​ម្នាក់​ហែក​លុយ​ចោល​​ជាង​​៧​ពាន់​ដុល្លារ​ ធ្វើ​ឲ្យ​បុគ្គលិក​ធនាគារ​រៀប​លុយ​វិល​មុខ​

បុរស​​ម្នាក់​ហែក​លុយ​ចោល​​ជាង​​៧​ពាន់​ដុល្លារ​ ធ្វើ​ឲ្យ​បុគ្គលិក​ធនាគារ​រៀប​លុយ​វិល​មុខ​

បុរស​ចំណាស់​​​​ម្នាក់​មក​ពី​ខេត្ត​​ស៊ីឈួន ​ប្រទេស​ចិន ​បាន​ហែក​លុយ​​សន្សំ​របស់​ខ្លួន​ចោល​​​ក្នុង​ចំនួន​ទឹក​ប្រាក់​ ៤៧៦០០ យាន់​ (៧៤៩៥ ដុល្លារ​) ​ក្រោយ​ជំងឺ​សតិ​មិន​ល្អ​​រើ​ឡើង។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ធនាគារ​​ជួយ​ផ្គុំ​លុយ​ឡើង​វិញ​​ដោយ​ពិបាក។

 

បុរស​​ម្នាក់​ហែក​លុយ​ចោល​​ជាង​​៧​ពាន់​ដុល្លារ​ ធ្វើ​ឲ្យ​បុគ្គលិក​ធនាគារ​រៀប​លុយ​វិល​មុខ​

តាម​សារព័ត៌មាន CCTV​ចិន បុរស​ចំណាស់​ខាង​លើ​មាន​ត្រកូល​ Luo គឺ​ជា​ពេទ្យ​សត្វ​ចូល​និវត្ត​ម្នាក់។ ​ បច្ចុប្បន្ន​​លោក Luo ​មាន​​​បញ្ហា​សតិ​មិន​ល្អ​ក្រោយ​ពេល​ពិនិត្យ​​​ឃើញ​ថា​មាន​​ជំងឺ​ខួរ​ក្បាល​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន។

 

នៅ​ពេល​កូន​ប្រុស​​លោក​​ Luo ​បាន​ទៅ​ដក​ប្រាក់​ក្នុង​គណនី​សន្សំ​​របស់​ឪពុក​ខ្លួន​​​កាល​ពី​ខែ​សីហា​​មុន​បាន​ធ្វើ​​ឲ្យ​គាត់​ស្រឡាំងកាំង​ពេល​លុយ​​​សន្សំ​របស់​ទាំង​នោះ​បាត់​អស់។ យ៉ាង​ណា​ក្ដី​ក្នុង​បង្កាន់​ដៃ​ប្រតិបត្តិការ​ធនាគារ​​​បាន​បង្ហាញ​ថា​លោក​ Luo បាន​ដក​លុយ​ទាំង​អស់​នោះ​ដោយ​ខ្លួន​ឯង។ គ្មាន​នរណា​ដឹង​ថា​លោក​ Luo ទុក​លុយ​នៅ​ឯ​ណា​ទេ រហូត​ដល់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ទើប​​គ្រួសារ​លោក​ឃើញ​លុយ​ទាំង​នោះ​ក្នុង​វ៉ា​លី​មួយ​ប៉ុន្តែ​លុយ​ទាំង​នោះ​បាន​ក្លាយ​ជា​ចំណិត​តូច​ៗ​ទៅ​ហើយ។​​​​​​​​​​​​​​

 

បុរស​​ម្នាក់​ហែក​លុយ​ចោល​​ជាង​​៧​ពាន់​ដុល្លារ​ ធ្វើ​ឲ្យ​បុគ្គលិក​ធនាគារ​រៀប​លុយ​វិល​មុខ​
 

ចំពោះ​ហេតុ​​ការណ៍​ខាង​លើ​បាន​​ធ្វើ​លោក​ Luo ​ភ្ញាក់​​​ពី​កំហុស​របស់​ខ្លួន​ ប៉ុន្តែគាត់​ចាំ​ពុំ​បាន​ថា​ហេតុ​អ្វី​បាន​ជា​ធ្វើ​បែប​នេះ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ កូន​ប្រុស​លោក​ Luo មិន​បាន​ស្ដី​បន្ទោស​ឪពុក​ខ្លួន​ទេ ផ្ទុយ​ទៅ​វិញ​​​គាត់​បាន​ទៅ​ធនាគារ​ដើម្បី​ស្នើ​សុំ​ជំនួយ។

 

លោក​ Wang Jung អ្នក​គ្រប់​គ្រង​ខាង​​ធនាគារ​បាន​សម្រេច​ចិត្ត​ជួយ​ផ្គុំ​ក្រដាស​ប្រាក់​ទាំង​នោះ។ ដើម្បី​សម្រេច​កិច្ច​ការ​នោះ​បាន​ លោក Wang ស្នើ​សុំ​បុគ្គលិក​ធនាគារ​ ៩​នាក់ ពី​សាខា​ធនាគារ​មក​ជួយ​រៀប​លុយ​ទាំង​នោះ​ដោយ​ជា​កិច្ច​ការ​ថែម​ម៉ោង។

 

​​​​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ ក្រដាស​ប្រាក់​​ ១០០​យាន់ (១៥,៧៤​ដុល្លារ) ​ប្រាំ​សន្លឹក ​​បាន​ផ្គុំ​ចូល​គ្នា​បាន​ឡើង​វិញ។ ចំពោះ​ក្រដាស​ប្រាក់​ឯ​ទៀត​ខាង​ធនាគារ​នឹង​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ទើប​ហើយ៕

 

បុរស​​ម្នាក់​ហែក​លុយ​ចោល​​ជាង​​៧​ពាន់​ដុល្លារ​ ធ្វើ​ឲ្យ​បុគ្គលិក​ធនាគារ​រៀប​លុយ​វិល​មុខ​
 

បុរស​​ម្នាក់​ហែក​លុយ​ចោល​​ជាង​​៧​ពាន់​ដុល្លារ​ ធ្វើ​ឲ្យ​បុគ្គលិក​ធនាគារ​រៀប​លុយ​វិល​មុខ​
 

ចុចអាន៖ បុរស​ម្នាក់​ប្រើ​កាក់ ៤​តោន​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង

ចុចអាន៖ ព្រះ​សង្ឃ​ប្រើ​កាក់​ជិត​មួយ​តោន​ទិញ​បំពង់​ទឹក​ក្ដៅ រាប់១៣​ម៉ោង​ទើប​អស់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ cctv