ចិន​បញ្ជូន​នាវា​ចម្បាំង២គ្រឿង ទៅ​ព្រមាន​នាវា​ចម្បាំង​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង


ចិន​បញ្ជូន​នាវា​ចម្បាំង២គ្រឿង ទៅ​ព្រមាន​នាវា​ចម្បាំង​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

បន្ទាប់​ពីសហរដ្ឋ​អាមេរិក​បញ្ជូន​នាវា​ចម្បាំង​មួយ​គ្រឿង​ចូលដែន​​សមុទ្រ​ចិន​ខាងត្បូង​​ ជិត​​កោះ​សិប្បនិមិត្ត​​ចិន កាល​ពី​ថ្ងៃអង្គារ​​ម្សិលមិញ ធ្វើ​ឲ្យ​ចិន​ខឹង​សម្បារ​​ តវ៉ា​ភ្លាមៗ​ទៅលើ​នាវា​ល្បាត​​នេះ។

 

ចិន​បញ្ជូន​នាវា​ចម្បាំង២គ្រឿង ទៅ​ព្រមាន​នាវា​ចម្បាំង​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

 

ប៉ុន្មាន​ម៉ោង​ក្រោយ​ ចិន​បាន​សម្រេច​បញ្ជូន​នាវា​ផ្ទុក​មីស៊ីល Lanzhou និង​នាវា​ល្បាត Taizhou ចេញ​ទៅ​​​ព្រមាន​​​នាវា​ចម្បាំង​អាមេរិក USS Lassen នោះ ដែល​ឆ្លង​ចូល​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ខុស​ច្បាប់។

 

ចិន​បាន​​ចោទ​សកម្ម​ភាព​អាមេរិក​នេះ​ថា​ជា​ការ​គំរាម​កំហែង​ដល់​​អធិបតេយ្យភាព​ចិន សន្តិសុខ បង្ក​គ្រោះ​ថ្នាក់​ដល់​ទាហាន និង​សម្ភារៈ​ ព្រម​ទាំង​បំផ្លាញ​សន្តិភាព និង​ស្ថេរ​ភាព​ក្នុង​តំបន់។​​​

 

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​ប្រឆាំង​ដាច់​ខាត លើ​នាវា​ល្បាត​អាមេរិក​។ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Lu Kang  បាន​ជំរុញ​ឲ្យ​អាមេរិក​កែ​តម្រូវ​ជា​បន្ទាន់​ចំពោះ​សកម្ម​ភាព​ល្មើស​នេះ។​

 

ចំណែក​អនុ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Zhang Yesui ក៏​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​​អាមេរិក​​ចូល​រួម​ប្រជុំ​កាល​ពី​ល្ងាច​មិញ​ផង​ដែរ៕

 

ចិន​បញ្ជូន​នាវា​ចម្បាំង២គ្រឿង ទៅ​ព្រមាន​នាវា​ចម្បាំង​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

 

ចុចអាន៖ អាមេរិក​កំពុង​ដុត​កំហឹង​ក្រុង​ប៉េកាំង​ ដោយ​ត្រៀម​បញ្ជូន​នាវាចម្បាំង ​ទៅ​ក្បែរ​ប្រជុំ​កោះ​សមុទ្រ​ចិន​ខាង​ត្បូង​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV