តារា​ចម្រៀង​ស្រី​កូរ៉េ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​រថយន្ត​ជាមួយ​បុរស​ពីរ​នាក់


តារា​ចម្រៀង​ស្រី​កូរ៉េ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​រថយន្ត​ជាមួយ​បុរស​ពីរ​នាក់

តារា​ចម្រៀង​ស្រី​កូរ៉េ Kim Hyun Ji ដែល​ល្បី​ឈ្មោះ​ក្រោយ​​ពេល​ចូល​ប្រលង​កម្មវិធី Super Star K ជំនាន់​ទី​មួយ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​រថយន្ត​មួយ​ជាមួយ​បុរស​ពីរ​នាក់ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា វេលា​ម៉ោង ៣:៥០នាទី​រសៀល។ ភ្នាក់ងារ​ប៉ូលិស​កំពុង​សន្និដ្ឋាន​ថា​ករណី​នេះ​អាច​បណ្ដាល​មក​ពី​ការ​សម្លាប់​ខ្លួន។

 

តារា​ចម្រៀង​ស្រី​កូរ៉េ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​រថយន្ត​ជាមួយ​បុរស​ពីរ​នាក់

 

ផ្អែក​តាម​សម្ដី​របស់​ប៉ូលិស​តំបន់ Junbook Iksan តារា​ចម្រៀង​វ័យ ៣១ ឆ្នាំ​ខាង​លើ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ចំណត​រថយន្ត​ជិត​វិហារ​ពុទ្ធសាសនា​មួយ។ បុរស​ពីរ​នាក់​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ឡាន​ជាមួយ​នាង​នោះ​ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​ដែរ។ ឡាន​ដែល​តារា​ចម្រៀង​នេះ​ជិះ​នោះ​គឺ​​បាន​ជួល​ពី​តំបន់ Gwangjoo ហើយ​ត្រូវ​បាន​រក​ឃើញ​ក្រោយ​ពេល​ម្ចាស់​ឡាន​នេះ​រាយ​ការណ៍​ទៅ​កាន់​​ប៉ូលិស ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​ឡាន​នេះ​ដោយ​ប្រើ​ប្រព័ន្ធ​កំណត់​ទី​កន្លែង GPS។

 

នៅ​ក្នុង​រថយន្ត​ គេ​រក​ឃើញ​ដប​ស្រា​ដែល​បាន​បើក​រួច​ ជាមួយ​នឹង​ធ្យូង​ដែល​ត្រូវ​ប្រើ​អស់។ គ្មាន​សញ្ញា​អ្វី​ដែល​បញ្ជាក់​ថា​នេះ​ជា​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​នោះ​ទេ តែ​ប៉ូលិស​បាន​ប៉ាន់​ស្មាន​ថា​ ​នេះ​ជា​ការ​សម្លាប់​ខ្លួន​មួយ បើ​មើល​តាម​ស្ថានភាព​​។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​​ជា​ប្រទេស​ដែល​មាន​អត្រា​អ្នក​សម្លាប់​ខ្លួន​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក​៕

 

ចុចអាន៖កូរ៉េខាងត្បូង​បើក​សាលា​បង្រៀន​ស្លាប់ ក្រោយ​មាន​អ្នក​សម្លាប់​ខ្លួន​៤០នាក់​រៀង​រាល់​ថ្ងៃ​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ koreaboo