វិធីកុំ​ឱ្យគេ​ចូល​មើល​ Post ចាស់ៗ​នៅលើ​គណនី​ Facebook ​របស់​យើងបាន​

តើមាន​វិធី​សាស្រ្ត​យ៉ាង​ណា​ដើម្បី​កុំឱ្យ​គេ​ចូល​មើល​(ពត៌មាន)​ ឬ Posting Status ចាស់ៗ​នៅ​លើ​គណនី​Facebook ផ្ទាល់​ខ្លួន​របស់​យើងបាន?​
វិធីកុំ​ឱ្យគេ​ចូល​មើល​ Post ចាស់ៗ​នៅលើ​គណនី​ Facebook ​របស់​យើងបាន​

ក្នុង​ភាព​ជាយុវវ័យ ​ពេល​ខ្លះៗ​អ្នក​ពិត​ជា​ពេញ​ចិត្ត ​និង​សប្បាយ​ចិត្ត​នឹង​ការ​បង្ហោះ​រូបភាព ​និង​វីដេអូ​ផ្ដេស​ផ្ដាស​ដូច​ជា​ដើរ​លេង ​ផឹកស៊ី ​ច្រៀង​ខារ៉ា​អូខេ​ជាមួយ​មិត្ត​ភក្តិ​របស់​អ្នក​ជាដើម ​ដែល​អ្វីៗ​ទាំង​នេះ​វា​អាច​នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​ចំពោះ​អ្នកនា​ថ្ងៃក្រោយ​ នៅ​ពេល​ដែល​អ្នក​ដល់​ពេល​វេលា​ស្វែង​រកការ​ងារធ្វើ ​ព្រោះ​ឯក​សារ​ដែល​មាន​នៅ​លើ​គណនី​ Facebook របស់​អ្នក​កាល​ពីអតីត​នោះ ​វាអាច​នឹង​ត្រូវ​បាន​អ្នក​ដទៃ​យក​ទៅធ្វើ​ការ​វាយ​តម្លៃ​ពីជីវិត​របស់​អ្នក​ផង​ដែរ ។ ​
ដូច្នេះ​ថ្ងៃនេះ​ ខ្ញុំសូម​បង្ហាញ​ជូន​ប្រិយមិត្ត​អំពី​គន្លឺះ​ក្នុង​ការទប់​ស្កាត់​ពីការ​ប៉ុន​ប៉ង​ចូល​មើល​ពត៌មាន​ (Old Posting Status) ចាស់ៗ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​ Facebook ផ្ទាល់​ខ្លួន​របស់​អ្នក៖ ​
វិធីកុំ​ឱ្យគេ​ចូល​មើល​ Post ចាស់ៗ​នៅលើ​គណនី​ Facebook ​របស់​យើងបាន​

សូម​ចូល​ទៅកាន់​ពាក្យ​ “Privacy Setting” ហើយ​ជ្រើស​រើស​យក​ពាក្យ​ “Limit Old Posts” ។ ជាលទ្ធ​ផល​ គឺរាល់​ការ​បង្ហោះ​រូប​ភាព ឬ​វីដេអូចាស់ៗ​កាល​ពីមុន ​ដូចជា​រូប​ភាព​បែប​ស្ទាវ ​វីដេអូបែប​ឡិក​ឡក់ ​ឬរូបភាព​បែប​ស្ទីល​តារា​មួយ​ទឹកៗ​កាលពី​នៅវិទ្យា​ល័យ​ជាដើម​នោះ​ នឹង​ត្រូវ​ផ្លាស់​ប្ដូរ ​ដោយ​មាន​តែមិត្ត​ ឬ(Friends)របស់​អ្នក​ទេដែល​អាច​ចូល​មើល​វាបាន ។​
ហើយ​លើស​ពីនេះ​ទៅទៀត ​អ្នក​អាច​កំណត់​យក​បុគ្គល​ដែល​​អាច​ចូល​មើល​ពត៌មាន​ចាស់ៗ​ដែល​អ្នកធ្លាប់​បាន​បង្ហោះ​កាល​ពីមុន​ (Old Posting Status) ដោយ​ជ្រើស​រើស​យក​បុគ្គល​ណាមួយ​ (Audience) ដែល​អ្នក​ចង់ចែក​រំលែក​ពត៌​មាន ​ឬឱ្យគេ​ចូល​មើល​គណនី​ (Status) Facebook របស់​អ្នក​បាន ។ ​

វិធី​អនុវត្ត​ទាំង​នេះ​ គឺស្ថិត​នៅ​ក្នុង​រូប​ភាព​ដូច​ដែល​បាន​ផ្ដល់​ជូន​ខាងលើ ៕​

ដោយ៖ ឈូក ស
ប្រភព៖ BI