​ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា​

ព្រះសីហនុ: បុរស​ម្នាក់​ដែល​ប្រើ​ហិង្សា ដោយ​ចេតនា ទៅ​មិត្ត​ភ័ក្តិ​ខ្លួន បណ្តាលអោយ​រងរបួស​ធ្ងន់ ត្រូវ​ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​។​

​លោក​វរសេនីយ៍ត្រី ភុល ភស្តា អធិការ​ក្រុងព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឈិ​ត វាសនា ហៅ ខ្លឹង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករសំណង់ មាន​ទីលំនៅ​កន្លែងកើតហេតុ​។ ដោយ​សង្ស័យ​បាន​ផឹកស្រា​ថ្នាំ ជាមួយ​មិត្ត​ភ័ក្តិ ហើយក៏​មានទំនាស់​ពាក្យសម្តី ឈ្លោះប្រកែក​ពី​រឿង​ផឹកស៊ី ហើយ​វាយ​ប្រតាយប្រតប់ ជាមួយ​មិត្ត​ភ័ក្តិ​ឈ្មោះ លុយ ចន្ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​កម្មករ សំណង់ បណ្តាលអោយ​របួសធ្ងន់ ហើយ​ជនសង្ស័យ ក៏​រត់គេចខ្លួន​តែ​មិន​រួច ក៏ត្រូវ​ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បានតែ​ម្តង​។​

​ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន នគរបាល​ក្រុងព្រះសីហនុ ក៏​បញ្ជូន​ជនសង្ស័យ មក​ស្នងការដ្ឋាន​នគ​របាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V/S

​ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា​